គយពន្យាពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដល់ចុងខែធ្នូ

2022/10/14 07:39:24 pm        511

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានពន្យារពេលបង់ពន្ធ និងអាករលើរថយន្ត​ចង្កូតស្ដាំគ្មាន​ពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច​​មកបំពេញកាតព្វកិច្ចពន្ធ​និងអាករ​រហូតដល់ ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលថ្ងៃទី១៣​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើក​ឡើងថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់​អាជីវកម្មរបស់ម្ចាស់​រថយន្ត​ចង្កូត​ស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស​ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល​បាន​ផ្ដល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់​ក្នុងប្រទេសដែល​បាន​ចុះបញ្ជីរួចមកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ រំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ​ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅ​មិនទាន់​បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ​ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាម​បណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបាន​តាមការ​កំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ​ដើម្បីចៀសផុតពីការបង្កាបដោយមន្ត្រីគយ​និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ​ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែង​សាធារណៈជាយថាហេតុ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំ​បាន​ដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករ ​គឺ​ជាមុខសញ្ញា​នៃការបង្ក្រាបរឹបអូស ដោះជាគ្រឿង​បន្លាស់ ឬកំទេចចោលតាមច្បាប់ ​និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្ន​ គឺនៅសេសសល់​រថយន្តចង្កូតស្តាំ​ចុះបញ្ជី​ប្រមាណ ៤០០០គ្រឿងទៀត ​ដែលមិនទាន់បង់ពន្ធ។​

សូមរំឭកថា រាជរដ្ឋាភិបាល ​សម្រេច​ឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់​ក្នុងប្រទេស ទាំងប្រភេទ រួមទាំងរថយន្តគ្មាន​ពន្ធជ្រក​ក្រោមផ្លាកលេខផ្សេងៗ​ ចាប់ពីខែកញ្ញា ឆ្នាំ​២០២១ ដល់ថ្ងៃថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២។ ​ប៉ុន្តែ​ការបង់ពន្ធនេះ ​រដ្ឋក៏សម្រេចពន្យារឱ្យពលរដ្ឋ ដល់ថ្ងៃទី៨តុលា ​ឆ្នាំ២០២២ ​ដើម្បីបំពេញកាតព្វកិច្ចពន្ធ ​និងអាករ៕អត្ថបទ៖ វណ្ណៈ



អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm