កម្ពុជាជំរុញសហគ្រិនស្ត្រីកសាង និងពង្រឹងសមត្ថភាពនិងពង្រីកអាជីវកម្មក្នុងប្រទេសនិងតំបន់

2022/10/14 07:49:29 pm        614

ភ្នំពេញ៖ អាស៊ានបាន និងកំពុងចូលរួមលើកកម្ពស់ស្រ្តីជាសហគ្រិនក្នុងស្រុក និងអាស៊ាន ជម្រុញបង្កើននូវភាពអង់អាចពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពគ្រួសារ ជាពិសេស​ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ​តាមរយៈការប្រកួតប្រជែងស្នាដៃផលិតផលសម្រាប់ ទីផ្សារក្នុងស្រុក និងតំបន់ជាដើម។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ថ្លែងថា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន ​ក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ ​សហគ្រិនស្រ្តីអាស៊ាន អមនៃកិច្ច​ប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ​ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន» ​ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ នេះថា ​សមាគមសហគ្រិនស្រ្តីកម្ពុជា ​បានសហការគ្នា រៀបចំបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន ​នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន​ និងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់។

កម្មវិធីនេះ បានបង្ហាញឲ្យឃើញថា ស្រ្តីជាសហគ្រិន ​មានឱកាសកាន់តែច្រើន ក្នុងការបង្កើន​នូវភាព​អង់អាច​ ពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពរស់នៅ ​និងការចូលរួមជាមួយសង្គម។

លោកជំទាវ បញ្ជាក់ថា ​កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺបានជម្រុញលើកទឹកចិត្តដល់​សហគ្រិនស្រ្តី ​ពិភាក្សា ​និងផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទីមក ជាពិសេសការជម្រុញ​លើក​ទឹកចិត្តដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក​ ក៏ដូចជាទីផ្សារអាស៊ានផងដែរ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ​បានលើកឡើងថា ក្នុងនាមកម្ពុជា​ជាម្ចាស់ផ្ទះ ​ក្រសួងកិច្ចការនារី ​បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ដោយផ្តោត​លើ​ប្រធាន​ប​ទសហគ្រិនស្រ្តីអាស៊ាន ​ដូចនេះ​ពានរង្វាន់ពិសេសនេះ គឺជាការធ្វើឱ្យមានកំណត់ត្រា​ប្រវត្តិសាស្រ្តរបស់អាស៊ាន។

បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានជ្រើសរើស​ចំនួន ៣៨រូប ទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ, ព្រឹត្តិការណ៍នេះផងដែរ ក៏មានចូលរួម​ពី​បណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន, ​គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញ​សហគ្រិនស្រ្តីអាស៊ាន, ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន, ​តំណាងស្ថានទូតកាណាដា, និង​បណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន​ និងដៃគូអភិវឌ្ឍន៍ ​ចំនួនប្រមាណ២០០រូប ​ចូលរួមដោយផ្ទាល់នៅភ្នំពេញ និង​ប្រមាណ៥០រូប​ តាមប្រព័ន្ធវីដេអូអនឡាញ ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        79
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm