គ្រួសារពលរដ្ឋរងផលប៉ះពាល់ជំនន់ទន្លេសាបចំនួន១៤១៧គ្រួសារនិង២៣០គ្រួសារជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងស្រុករលាប្អៀរ

2022/10/14 11:34:32 pm        102

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ​ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវធ្ឍន៍ជនបទ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងស្រុករលាប្អៀរ ក្នុងនោះបានរកឃើញប្រជាពលរដ្ឋ១៤១៧គ្រួសារ បានរងផលប៉ះពាល់ និង២៣០គ្រួសារបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្រោយពីតាមដាន ស្រាវជ្រាវពីសំណាក់ក្រុមការងារ ជាលទ្ធផលឃើញថាមានប្រជាពលរដ្ឋចំនួន១៤១៧គ្រួសារបានរងផលប៉ពាល់ និងប្រជាពលរដ្ឋចំនួន២៣០គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់អោយមន្ត្រីគ្រប់រូប ឆ្លៀតពេលពីការងារនៅក្រសួង ចុះមកតាមបណ្តាស្រុកដែលលិចទឹកទាំងអស់របស់ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមមូលដ្ឋានដែលកំពុងរងផលប៉ះពាល់ពីជំនន់ទន្លេសាបនេះផងដែរ។ ក្នុងពេលចុះបំពេញការងារនោះ ក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនប្រជាពលរដ្ឋ២០គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានអោយដឹងថា៖ នៅឆ្នាំ២០២២នេះ ជំនន់ទន្លេសាបបានធ្វើអោយប៉ះពាល់ដល់ផ្លូវថ្នល់ជាង៣៥គីឡូម៉ែត្រ ស្ពានលូ៤១កន្លែង ។ ដោយឡែកប្រជាពលរដ្ឋជាង១៤០០គ្រួសារបានរងផលប៉ះពាល់ និង២៣០គ្រួសារត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារ បានពិនិត្យស្រាវជ្រាវយ៉ាងល្អិតល្អន់ពាក់ព័ន្ធនឹងជំនន់ទន្លេសាបឆ្នាំនេះ និងស្រូវប៉ះពាល់ចំនួន៣៩៨ុំ៤៦ហិកតា៕ អត្ថបទ​ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        93
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm