ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​រដ្ឋបាល​ខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​​ទឹកជំនន់​នៅ​ខេត្តព្រះវិហារ

2022/10/15 05:50:04 pm        140

​ព្រះវិហារ៖ ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្រុមការងារ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​សហការី និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ​បាន​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដូចជា​ផ្លូវ អណ្តូងទឹក បង្គន់​អនាម័យ​ជាដើម ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​កន្លងមក​នេះ។ ​

​លោក ម៉ប់ ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្តព្រះវិហារ​មាន​ផ្លូវ​ជនបទ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ៥​ខ្សែ នៅក្នុង​នោះ​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​មាន​ប្រវែង ១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​ស្វាយ ឃុំ​រសណ​សិរ្ស ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ រហូតដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទាម​អាទិត្យ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក។ ​ក្រុមការងារ​បាន​ពិនិត្យឃើញថា កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ ​ទៅកាន់​ទីផ្សារ​ជាពិសេស​ដំឡូង ពី​ខេត្ត ព្រះវិហារ​ទៅកាន់​ខេត្តកំពង់ធំ ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ មន្ទីរពេទ្យ និង​សាលារៀន​ជាដើម។ កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​ខាង​លើនេះ​រង​ការខូចខាត​ប្រមាណ ១​គីឡូ​ម៉ែត្រ​ដោយ​ទឹក​ហូត​កាត់​ជាច្រើន​កន្លែង។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​នេះ និង​កំពុង​ប្រកប​របរ​កសិកម្ម​ដាំ​ដំឡូង បានស្នើ​សុំ​តាម​រយៈ​ក្រុមការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គោរព​ស្នើសុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះថា​ផ្លូវ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគាត់។​ ​ជាមួយគ្នានេះដែរ ឯកឧត្តម គឹម រិទ្ធី តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក៏បាន​គោរព​ស្នើសុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មេត្តា​ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ជា​គុណប្រយោជន៍​របស់​ប្រជាពលរដ្ឋ។​ ​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ទទួលយក​សំណូមពរ​នេះ​ពី​ប្រជាពលរដ្ឋ និង​ពី​ឯកឧត្តម គឹម រិទ្ធី ផង​ដែរ ដើម្បី​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន មេត្តា​ជ្រាប និង​ពិនិត្យ​លទ្ធភាព​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​បំផុត។​ ​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​សហការ​គ្នា​យក​ឈើ ក្តារ ឈូស​ឆាយ និង​សែង​ដី​ចាក់​ ធ្វើជា​ស្ពានឈើ​តូច​មួយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ខន្តី អត់ធ្មត់​បន្តិច ដោយ​ទុក​ពេល​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm