ក្រុម​អ្នក​ជួយសង្គ្រោះ​ធ្វើការ​ពេញ​មួយ​យប់​ បន្ទាប់ពី​ការផ្ទុះ​អណ្តូងរ៉ែ​នៅ​ទួរគី​បណ្តាល​ឲ្យ​មនុស្ស​​ ២៥​នាក់​ស្លាប់​

2022/10/15 06:02:43 pm        727

​ទួរគី​​៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ទួរគី​បានប្រកាសថា ការផ្ទុះ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយកន្លែង​ភាគ​ខាងជើង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២៥នាក់​ស្លាប់ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ​ពេញ​មួយ​យប់ ​ព្យាយាម​នាំយក​ចេញ​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ដែលជា​ប់​នៅ​ខាងក្នុង​មក​ទី​សុវត្ថិភាព​។

​ការផ្ទុះ​នេះ​បានកើត​ឡើង​នៅ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទីក្រុង Amasra ក្នុង​ខេត្ត Bartin ឆ្នេរសមុទ្រ​ខ្មៅ​។ រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Fatih Donmez បាន​និយាយថា ការវាយតម្លៃ​បឋម​បង្ហាញថា ការផ្ទុះ​ទំនងជា​បណ្តាលមកពី​ការឆេះ​ឧស្ម័ន​មេតាន ដែល​យោងទៅលើ​ឧស្ម័ន​ងាយ​ឆាបឆេះ​ត្រូវបាន​រកឃើញ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Suleyman Soylu ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amasra ដើម្បី​សម្របសម្រួល​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​និយាយថា មនុស្ស​ ១១០​នាក់​នៅក្នុង​អណ្តូងរ៉ែ ខណៈ​នៅ​ពេល​ផ្ទុះ​នោះ។ កម្មករ​ភាគច្រើន​អាច​ជម្លៀស​ខ្លួន​ចេញ​បន្ទាប់ពី​ការផ្ទុះ ប៉ុន្តែ​ ៤៩​នាក់​បាន​ជាប់​នៅក្នុង​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​អណ្តូងរ៉ែ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm