កសិករ​ប្រទេស​សូ​ម៉ាលី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ក្រុម al-Shabab

2022/10/15 07:35:04 pm        84

​​សូ​ម៉ាលី​៖ កសិករ​នៅ​ភាគ​កណ្តាល​ប្រទេស​សូ​ម៉ាលីបាន​ចូលរួម​ការប្រយុទ្ធ ​ក្នុង​ប្រតិបត្តិ​ការបន្ត​ប្រឆាំង​ក្រុម​ជ្រុលនិយម​អ៊ីស្លាម al-Shabab​។ ​ក្រុម al-Shabab ដែល​ប្រឆាំង​រដ្ឋាភិបាល​សហព័ន្ធ និង​វត្តមាន​របស់​កងកម្លាំង​រក្សា​សន្តិភាព និង​កងកម្លាំង​បរទេស​ផ្សេងទៀត​នៅលើ​ទឹកដី​ប្រទេស​សូ​ម៉ាលី បាន​ដណ្តើមយក​ទឹកដី​ក្នុងប្រទេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ទាញយក​ផលប្រយោជន៍​ពី​ភាពវឹកវរ​ផ្នែក​សន្តិសុខ​របស់​ប្រទេស​សូ​ម៉ាលី និង​ភាព​ខ្វែងគំនិត​គ្នា​រវាង​អាជ្ញាធរ​សហព័ន្ធ និង​មេដឹកនាំ​ក្នុង​តំបន់​។

ប្រធានាធិបតី​សូ​ម៉ាលី​កាល​ពី​ពេល​ថ្មីៗ​នេះ​បានប្រកាស​សង្គ្រាម​ប្រឆាំង​ក្រុម al-Shabab បន្ទាប់ពី​ការវាយប្រហារ​ដ៏​ឃោរឃៅ​ទៅ​លើ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង Mogadishu កាលពី​ខែ​សីហា​។ ​ផ្នែក​មួយ​នៃ​ការឆ្លើយតបគឺ​ត្រូវ​ជ្រើសរើស​កសិករ​ទៅ​ប្រយុទ្ធ​នៅក្នុង​តំបន់​ដែលក្រុម al-Shabab បាននឹងកំពុង​ធ្វើ​ប្រតិបត្តិការ​។ នៅ​តំបន់ Hiraan ជា​កន្លែង​ដែល​ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​បាននឹងកំពុង​កើតឡើង កសិករ​បាន​ក្លាយជា​អ្នក​ប្រយុទ្ធ​ដែល​បាន​បង្កើតជា​កងជីវពល​មួយក្រុម។​ មេបញ្ជាការ​កងជីវពល​លោក Abdelsalam MualimMohamed និយាយ​ថា កងជីវពល​ប្រមាណ ៣០០ ទៅ ៤០០​នាក់​កំពុង​ព័ទ្ធជុំវិញ​ក្រុម al-Shabab នៅពេលនេះ​។ ក្រុម​កងជីវពល​ទាំងនេះ​បានធ្វើការ​នៅលើ​ដែនដី​របស់​ពួកគេ ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​កងទ័ព​ជាតិ​សូ​ម៉ាលី រួមជាមួយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​ពី​បេសកកម្ម​អន្តរកាល​អាហ្វ្រិក​នៅក្នុង​ប្រទេស​សូ​ម៉ាលី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        8
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm