WHO ​រិះ​គន់​ការ​គ្មាន​តម្លាភាព​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​ក្រីក្រ​

2021/04/27 09:59:58 am        747

​WHO៖ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ អង្គការ​សុខភាព​ពិភពលោក​បាន​ថ្កោលទោស​ វិសមភាព​រវាង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​ក្រីក្រ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​និយាយ​ថា​ មាន​ប្រទេស​ជាង​ ២០ ​នៅតែ​មិនទាន់​ទទួល​បាន​ការ​ការពារ​ទាំងស្រុង​។

​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​រិះគន់​ខ្លាំង​ៗ​ដល់​បណ្ដា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ដែល​កំពុង​ទិញ​វ៉ាក់សាំង​ផ្គត់ផ្គង់​តែ​ប្រទេស​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខ្វះខាត​ដូ​ស​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​នានា​។​ គោលដៅ​របស់​លោក​ដែល​ថា​នឹង​បាន​ឃើញ​ការ​ចាក់​វ៉ាក់សាំង ​ដំណើរការ​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ត្រឹម​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ទី​១០០ ក្នុង​ឆ្នាំ​២០២១ ទំនង​ជា​នឹង​មិន​អាច​ឡើយ​។ ​លោក Tedros បាន​ប្រាប់​សន្និ​សីទ​ព័ត៌មាន​ថា នៅ​តែ​មិន​ទាន់​មាន​តម្លាភាព​ក្នុង​ការ​បរិច្ចាគ​វ៉ាក់សាំង​សកល​។

​លោក​ថា ក្នុងចំណោម​ប្រទេស​ ២២០ មាន​ប្រទេស​ចំនួន ​១៩៤ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ចំណែក​ឯ​ប្រទេស ​២៦ ក្នុង​នោះ​មាន​ប្រទេស​ចំនួន ​៧ បាន​ទទួល​ដូស​វ៉ាក់សាំង និង​កំពុង​ត្រៀម​ចាប់ផ្ដើម​ចាក់ រីឯ​ប្រទេស​ ៥ទៀត​គួរតែ​ទទួល​បាន​វ៉ាក់សាំង​វគ្គ​ដំបូង​របស់​ខ្លួន នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ​ដោយ​នៅ​សល់​ប្រទេស​ចំនួន​ ១៤ ប្រទេស​ខ្លះ​មិនទាន់​បាន​ស្នើ​វ៉ាក់សាំង​តាមរយៈ​គម្រោង​ចែកចាយ​វ៉ាក់​សាំង COVAX នៅឡើយ​ទេ ប្រទេស​ខ្លះ​មិន​ទាន់​រួចរាល់ និង​ប្រទេស​ខ្លះ​គ្រោង​នឹង​ចាប់ផ្ដើម​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm