ប្រមុខ​សហព័ន្ធ​កីឡា​ប៉េតង់ទទូច​កុំ​ឲ្យ​មានការ​រើសអើងរវាង​អ្នកឈ្នះ និង​អ្នក​ពុំ​ទទួលបាន​ជ័យលាភី

2022/10/17 05:38:35 pm        144

​ប៉េតង់៖ ឯកឧត្តម សុខ សូ​កាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អំពាវនាវ​ដាច់ខាត​កុំ​ឲ្យ​មានការ​រើស​អើ​សរវាង​កីឡាករ​-​កីឡាការិនី​ជ័យលាភី និង​អ្នក​ពុំ​ទទួលបាន​ជ័យលាភី ផ្ទុយទៅវិញត្រូវ​លើកទឹកចិត្ត និង​បន្ដ​ការខិតខំ​ប្រឹងប្រែង ដើម្បី​មានឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ការប្រកួត​បន្ដបន្ទាប់​កាន់តែ​ប្រសើរ ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​

​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុងការ​ប្រកួត​កីឡា​ប៉ូល និង​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១២៤​នាក់មកពី ១៧​សមាគម​/​ក្លិប​ទូទាំងប្រទេស បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជម្រុះ​តាម​តំបន់​ចំនួន ៥ និង​ស្ថាប័ន​ចំនួន ៤ កាលពី​ថ្មីៗ។​ ​ប្រមុខ​សហព័ន្ធ​ដដែលបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រកួត​នេះ ដែល​ប្រជុំ​ដោយ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ប្រចាំ​តំបន់ និង​ស្ថាប័ន​មក​ចូលរួម​ប្រកួត ដែលជា​ឱកាស​សម្រាប់​សហព័ន្ធ​ក្នុងការ​សម្លឹងមើល​ធន​ធាន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗដើម្បី​យកមក​បណ្ដុះបណ្ដាល និង​ស្នង​តំណែង​រាមច្បង ក៏ដូចជា​ត្រៀម​ចូលរួម​ការប្រកួត​ជាតិ និង​អន្ដរជាតិ​នានានៅ​ថ្ងៃ​អនាគត ពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ឆ្លៀតឱកាស​នោះឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការប្រកួត​កីឡា​តែងមាន​ឈ្នះ និង​ចាញ់ ហេតុ​នេះ​ត្រូវ​ចៀសវាង​ឲ្យ​ផុត​នូវ​ការរើសអើងចំពោះ​អ្នកទទួលបាន​ជ័យលាភី ឬ​ពុំ​ទទួលបាន​ជ័យលាភី ដែល​ផ្ទុយ​ពី​ស្មារតី​កីឡា។ ផ្ទុយទៅវិញត្រូវ​ផ្ដល់នូវ​ការ​សាទរ និង​លើកទឹកចិត្ត ចំពោះ​អ្នក​ដណ្ដើមបាន​ជ័យលាភី ដែលមាន​សមត្ថភាព​ខ្ពស់ប្រក​​ប​ដោយ​ស្មារតី​សាមគ្គីភាព ក្នុងនាម​មហា​គ្រួសារ​កីឡា​ប៉េតង់​តែមួយ។ រីឯ​អ្នក​ពុំ​ទទួលបាន​ជ័យលាភីក៏ត្រូវ​បន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​ការប្រកួតប្រជែង​ជា​បន្ដបន្ទាប់​ទៀត។​ ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ២​ថ្ងៃដែល​ធ្វើការ​ប្រកួត​លើ ៥​វិញ្ញាសា ជា​លទ្ធផល​សម្ព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេមាន​មេដាយមាស ២ និង​ប្រាក់ ១ ខណៈ​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ។ រីឯ​ទីស្ដីការគណៈរដ្ឋមន្ដ្រីឈរ​លេខ​៣ ដណ្ដើមបាន​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​សម្ព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​សម្ដេច​វិបុល​បញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបាន​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​ចំណាត់ថ្នាក់​លេខ​៤៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        117
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm