ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅសល់ ២០០​ថ្ងៃ ខណៈ​កីឡា ៣៨​ប្រភេទ​ត្រូវ​បាន​អនុម័ត​ដាក់​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ​

2022/10/17 05:58:01 pm        816

​ស៊ី​ហ្គេម​៖ គិត​ត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នេះ កម្ពុជា​នៅសល់ ២០០​ថ្ងៃ​គត់សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របពេល​កីឡា ៣៨​ប្រភេទលើ ៦០៨​វិញ្ញាសាត្រូវបាន​អនុម័ត​រួចរាល់ ដាក់​ក្នុង​កម្មវិធី​ប្រកួត​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បានចាត់ទុក​ថ្ងៃនេះគឺជា​ថ្ងៃ​ប្រវត្តិសាស្ដ្រ​មួយនៃ​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដ្បិត​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានសម្រេច​ការងារ​សំខាន់ៗ​ជាច្រើន ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកាស​វឌ្ឍនភាព​ការងារ​របស់​ CAMSOC ​និង​ការប្រកាស​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ២០០​ថ្ងៃត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ដោយឡែក​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍បានអនុម័ត​រួចរាល់លើ​ប្រភេទ​កីឡា និង​វិញ្ញាសាសម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា​ហើយគឺមាន​កីឡា​ចំនួន ៣៨​ប្រភេទ និង​ញ្ញា​សា​ចំនួន ៦០៨​វិញ្ញាសា។

រីឯ​ប្រភេទ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ក៏បាន​អនុម័ត​រួចរាល់​ដែរមាន​ចំនួន ១៣​ប្រភេទ​កីឡា តែ​មិនទាន់​សម្រេច​លើ​វិញ្ញាសា​ប្រកួត​នោះទេ។​ ​ក្នុងឱកាស​សល់ ២០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋបន្ដ​រួម​សហការគ្នាក្នុងការ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ស្វាគមន៍​ប្រតិភូ​កីឡា ក៏ដូចជា​ភ្ញៀវទេសចរ​អន្ដរជាតិ​រាប់ម៉ឺន​នាក់ដែល​នឹង​មក​ទស្សនា​កម្សាន្ដ ក៏ដូចជា​អបរ​សាទរ​កម្ពុជាក្នុង​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​ហ្គេមឆ្នាំ​២០២៣ ដូចជា​រៀបចំ​តុបតែងក្នុង​ការជំរុញ​បរិស្ថាន​ស្អាត និង​បៃតង​ជាដើម។​ ​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះគឺ​នៅសល់ ២០០​ថ្ងៃ​គត់។ បន្ទាប់មក​កម្ពុជានឹង​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។​

ចំពោះ ៣៨​ប្រភេទ​កីឡាដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួមមាន​៖ ១. អត្តពលកម្ម (Track&Field ​និង ម៉ា​រ៉ា​តុង​), ២. កីឡា​លើទឹក (​ហែល​ទឹក​, ​លោតទឹក​, ​បាល់​ទឹក និង​ហែល​ទឹក​ជើង​ទា​), ៣. វាយ​សី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. កាយ​វប្បកម្ម, ៨. អុក (​អុកចត្រង្គ និង​អុក​ចិន​), ៩. ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​), ១០. គ្រី​ឃី​ត (T20/Sixes ​និង​ T50/T20), ១១. កីឡា​រាំ, ១២. កីឡា​អេឡិចត្រូនិក, ១៣. គុន​ដាវ, ១៤. Floorball, ១៥. បាល់ទាត់ (​បុរស​-​នារី​), ១៦. វាយ​កូន​គោល, ១៧. កាយសម្ព័ន្ធ (Aerobic ​និង​ Artistic)​, ១៨. ហុក​គី (​រួមបញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​), ១៩. ម៉ូតូ​ទឹក, ២០. យូ​ដូ, ២១. កា​រ៉ា​តេ, ២២. យុទ្ធ​គុន​ចម្រុះ (​គុន​ល្បុក្កតោ​, Arnis ​គុនដំបង​របស់​ហ្វីលីពីន​, ​ជឺ​ជី​តស៊ូ​, ​ឃី​ក​បុក​សី​ង​, ​វ៉ូ​វី​ណា​ម​, ​គុន​ខ្មែរ​), ២៣. កីឡា​ឧបសគ្គ, ២៤. បញ្ច​សីលា, ២៥. ប៉េតង់, ២៦. ទូកក្ដោង, ២៧. សីដក់, ២៨. សូ​ហ្វ​តេ​ន្នី​ស, ២៩. វាយ​កូនឃ្លី​លើ​តុ, ៣០. តេ​ក្វាន់​ដូ​ WT, ៣១. វាយ​កូន​បាល់, ៣២. ​ប្រណាំងទូក​ប្រពៃណី, ៣៣. ទ្រី​យ៉ា​ត្លុង (​រួមទាំង អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​), ៣៤. បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​), ៣៥. លើក​ទម្ងន់, ៣៦. ចំបាប់, ៣៧. វ៉ូ​ស៊ូ និង​៣៨ គឺជា​កីឡា​សម្ដែង (Demonstration Sport) ​ដែលមាន​ជា​លើកដំបូង​នោះ​គឺ​កីឡា​ Teqball៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm