អ៊ីរ៉ង់​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ​ជា​សាតាំង​ដ៏​ធំ​នៃ​ការ​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល និង​អំពើ​ភេរវកម្ម​

2022/10/17 06:08:42 pm        919

​អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​ចោទប្រកាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល បន្ទាប់ពី​លោក​បានបង្ហាញ​ការគាំទ្រ​ការតវ៉ា​ប្រឆាំង​នឹង​ការស្លាប់​របស់​ស្ត្រី​វ័យ​ក្មេង Mahsa Amini ជា​ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​រដ្ឋាភិបាល​អ៊ីរ៉ង់ ឃាត់​ខ្លួន​សាកសួរ​ជិត​មួយ​ខែ​មកនេះ​។

​ការ​តវ៉ា​បាន​ចាប់ផ្ដើម​កាលពី​ពាក់​កណ្ដាល​ខែកញ្ញា បន្ទាប់ពី​នាង Amini វ័យ ២២​ឆ្នាំ​បាន​ស្លាប់​ក្រោយ​ការ​ឃាត់​ខ្លួន ​៣​ថ្ងៃ​របស់​នគរបាល​ផ្នែក​សីលធម៌​អ៊ីរ៉ង់ ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​សម្រាប់​ស្ត្រី​។ លោក Raisi បាន​និយាយ​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក ដែល​កំពុង​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល ភេរវកម្ម និង​ការ​បំផ្លិចបំផ្លាញ​ប្រទេស​ដទៃ គឺ​ចង់​រំឭក​ដល់​ពាក្យសម្ដី​គ្មាន​ព្រំដែន​របស់​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីស្លាម ដែល​ហៅ​បាន​អាមេរិក​ថា​ជា​សាតាំង​ដ៏​ធំ ​(Great Satan) ដោយ​ចង់​សំដៅ​ដល់​សម្ដី​ដែល​លើកឡើង​ដោយ​អតីត​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ruhollah Khomenei។

​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញពី​ការិយាល័យ​ប្រធានាធិបតី​លោក Raisi បាន​និយាយ​ថា ផែនការ​របស់​សត្រូវ​ត្រូវតែ​ទប់ទល់​ដោយ​វិធានការ​មាន​ប្រសិទ្ធភាព ក្នុង​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​។ ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាន​សម្លាប់​មនុស្ស ២២៤​នាក់​រួម​ទាំង​អនីតិជន ២៩​នាក់​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន ក្រោយ​ការ​ស្លាប់​របស់​នាង Mahsa Amini៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        56
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        92
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm