Liverpool បញ្ចប់​ពាក្យ​មិនដែល​ចាញ់​ក្នុង​លី​គ​រដូវ​កាល​នេះ​របស់ Manchester City

2022/10/17 06:16:16 pm        83

​បាល់ទាត់៖ ​គ្មាន​ឡើយ​ក្រុម​ដែល​លេង​មិន​ចាញ់​រដូវ​កាល​នេះ​ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម Liverpool យកឈ្នះ Manchester City ១-០ នៅ​កីឡដ្ឋាន Anfield​។ ​​Manchester City ជា​ក្រុម​តែមួយគត់​ដែល​លេង​មិនទាន់​ចាញ់​ក្នុង​រដូវ​កាល​នេះ តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​ត្រឹម​នាទី​ទី៧៦ ដោយ​មួយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Mohamed Salah ដែល​ស៊ុត​មួយ​ទល់នឹង​មួយ​ជាមួយ​អ្នកចាំទី Ederson របស់ Manchester City ក្រោយ​ទទួល​បាល់​បញ្ជូន​វាយបក​របស់​អ្នកចាំទី Liverpool, Alisson Becker​។

​​ថ្វីបើ​ចាញ់ Manchester City ជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តាមរយៈ​ការគ្រប់គ្រង​បាល់ ៦៣% ទល់នឹង ៣៧% ឱកាស​ស៊ុត ១៦-១៣ ចំ​គោលដៅ ៦លើក​តែ​មិន​សំរេច​ទី តែ Liverpool ឱកាស​ស៊ុត ១៣លើក​ចំ​គោលដៅ ២លើក​សម្រេច​ទី ១គ្រាប់​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ Liverpool ឡើង​ពី​លេខ ១០ មក​លេខ ៨ ក្នុង​តារាង​មាន ១៣ពិន្ទុ​ខណៈ Manchester City បន្ត​ឈរ​លេខ ២ មាន ២៣ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ៤ពិន្ទុ​។ ​​Arsenal បាន​យកឈ្នះ​នៅ​ទឹកដី Leeds United ១-០ ដោយ​គ្រាប់​បាល់​របស់ Bukayo Saka ខណៈ​ការប្រកួត​ត្រូវបាន​ផ្អាក​នៅពេល​លេង​មិនទាន់បាន ១នាទី​ផង កីឡដ្ឋាន Elland Road របស់ Leeds ក៏​ដាច់​ចរន្ត​អគ្គីសនី​។

​​យ៉ាងណាក្តី​គ្រាប់​របស់ Bukayo Saka តាំងពី​នាទី​ទី៣៥ គឺជា​គ្រាប់​ជ័យជំនះ​របស់ Arsenal បើទោះបី Leeds មានឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​វគ្គ​ទី២ តែ​ខ្សែប្រយុទ្ធ​អង់គ្លេស Patrick Bamford ធ្វើ​មិនបាន​សំរេច​។ ​ចំណែក​ក្រុម​បិសាច​ក្រហម Manchester United និង Newcastle បញ្ចប់​ទៅដោយ​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​នៅ Old Trafford៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm