លោក Biden នឹង​ចាត់វិធានការ​តាម​វិធីសាស្ត្រ​វាយតម្លៃ​ឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​

2022/10/17 06:32:33 pm        467

​សហរដ្ឋអាមេរិក៖ លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden នឹង​ចាត់វិធានការ​តាម​វិធីសាស្ត្រ​ជាក់ស្ដែងក្នុង​ការ​សម្រេចចិត្ត ​ពី​របៀប​ត្រូវ​ឆ្លើយតប​ទៅនឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតជុំវិញ​ការកាត់បន្ថយ​ទិន្នផល​ប្រេង ប៉ុន្តែ​ជម្រើស​រួមទាំង​ការផ្លាស់ប្តូរ​ជំនួយ​សន្តិសុខ​របស់​ស​ហ​រដ្ឋ​អាមេរិក​ផង​ដែរ​។

​ថ្លែងប្រាប់​ទូរទស្សន៍ CNN លោក Sullivan បាន​និយាយ​ថា ពុំទាន់​មានការ​ផ្លាស់ប្ដូរ​ជាក់ស្ដែង​ភ្លាមៗ​ចំពោះ​ទំនាក់ទំនង​រវាង​អាមេរិក ​និង​អារ៉ាប៊ីសាអ៊ូឌីត​ទេ ខណៈ​លោក Biden បាន​វាយតម្លៃ​ជាថ្មី​លើ​បញ្ហា​នេះ​។ លោក Sullivan បាន​និយាយថា ដូច្នេះ​ប្រធានាធិបតីនឹងមិន​ចាត់វិធានការ​យ៉ាង​តក់​ក្រហល់​នោះទេ។ ​លោក​នឹង​ចាត់​វិធានការ​តាម​វិធីសាស្ត្រ យុទ្ធសាស្ត្រ ហើយ​លោក​នឹង​រក​ពេល​វេលា​ពិភាក្សា​ជាមួយ​បណ្ដា​សមាជិកសភា​ទ្វេ​នៃ​បក្ស ហើយក៏​នឹង​រក​ឱកាស​ជជែក​គ្នា​ដោយផ្ទាល់ និង​ធ្វើការ​តាមរយៈ​ជម្រើស​នានា​។

​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+​ កាលពី​សប្ដាហ៍​មុន​បានប្រកាស​ពី​ការកាត់បន្ថយ​ទិន្នផល ​ជុំវិញ​ការជំទាស់​របស់​សហរ​ដ្ឋ​អាមេរិក លោក Biden បាន​ប្ដេជ្ញា​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ផលវិបាក​នានា​សម្រាប់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ឈរ​នៅ​ខាង​រុស្ស៊ី​គាំទ្រ​ដល់​ការកាត់បន្ថយ​ទិន្នផល​ផលិត​ប្រេង​នេះ​។ វិធានការ​របស់ OPEC+ រំខាន​ដល់​ផែនការ​របស់លោក​ខាងលិច​ក្នុងការ​កំណត់​តម្លៃ​នាំចេញ​ប្រេង​របស់​រុស្ស៊ី ឆ្លើយតប​ទៅនឹង​សង្គ្រាម​របស់​ទីក្រុង Moscow​ នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        155
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm