ឯកឧត្តម នេ​ត សាវឿន ចាត់ទុកពាន​សម្ដេច​តេ​ជោ ជា​ឱកាស​សម្រួច​ជម្រើសជាតិ​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​

2022/10/17 06:45:14 pm        85

​បាល់​ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​បើក​ការប្រកួត​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​បេក្ខភាព​ខ្លាំងៗ​ចំនួន ១១​ក្រុម​ចូលរួម។ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាត់ទុក​ព្រឹត្តិការណ៍​នេះគឺជា​ឱកាស​សម្រួច​ក្រុម​ជម្រើសជាតិ ឆ្ពោះទៅ​សម្រេច​បំណង​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ។​

​ការលើកឡើង​នេះ ស្របពេល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោនៅ​សាល​ទី​លា​នា​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោកជំទាវ​ Teo Lay Cheng ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរីប្រចាំ​នៅ​កម្ពុជា និង​លោកជំទាវ​ Liurka Rodriguez Barrios ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​គុយបាប្រចាំ​នៅ​កម្ពុជា​ផងដែរ។​ ​អ្វីដែល​ពិសេស​ទៀត​នោះ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក៏មាន​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ផងដែរ ដោយ​លទ្ធផល កម្ពុជាបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​សិង្ហ​បុរីដោយ​លទ្ធផល ២-១​សិតជាមួយ​ពិន្ទុ ២៥-២១, ២២-២៥ និង ២៧-២៥។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​នូវ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏ដូចជា​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​ឯកឧត្តមបានចាត់ទុក​ការរៀប​ចំនេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់សម្រាប់​សហព័ន្ធ ក៏ដូចជា​ក្រុមការងារ​គ្រូ ក្នុងការ​សម្លឹង​រកធ​ន​ធាន​កីឡាករ​ល្អៗ​មក​ពង្រឹង​ក្រុម​ជម្រើសជាតិ​បន្ថែមទៀត។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​សន្ដិ​បណ្ឌិតបាន​គូ​បញ្ជាក់ថា ការរៀបចំ​ពាន​ជាច្រើន​នាពេល​កន្លងមក ពិសេស​ការរៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​ចម្រាញ់​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី ដែលមាន​សមត្ថភាព និង​ទេពកោសល្យ ដើម្បី​ឈានទៅ​សម្រេច​បំណង​ដណ្ដើម​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ពានរង្វាន់​សម្ដេច​តេ​ជោ​នេះនឹង​ប្រើពេល​កន្លះ​ខែចាប់ពី​ថ្ងៃទី​១៥-៣០ ខែតុលា ដោយមាន​បេក្ខភាព ១១​ក្រុម​ចូលរួម ហើយ​ចែកចេញជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដបន្ទាប់។ សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី ក្រុម​ជើងឯកនឹង​ទទួលបាន​ពាន ១ អម​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​, ​លេខ​២ ទទួលបាន ៥​ពាន់​ដុល្លារ​, ​លេខ​៣ ទទួលបាន ៣​ពាន់​ដុល្លារ និង​លេខ​៤ ទទួលបាន ២​ពាន់​ដុល្លារ។​

​ដំណាលគ្នា​នឹង​ពិធី​បើក​ការប្រកួត​នេះ ក៏មាន​ក្រុម​មួយចំនួនបានចាប់ផ្ដើម​ការប្រកួត​សន្សំ​ពិន្ទុតាម​ពូ​ល​រៀងៗ​ខ្លួន​ផងដែរ ជាក់​ស្ដែក​នៅ​ថ្ងៃ​បើកឆាក ក្រុម​បញ្ជាការដ្ឋាន​អង្គរក្សបាន​វាយបក​យកឈ្នះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល ៣-១​សិតសម្រាប់​ការប្រកួតមុនគេ​នៃ​ពូ​ល​ B​។ រីឯ​នៅ​ថ្ងៃទី​១៦ ខែតុលា​ម្សិលមិញ បើកឆាក​ពូ​ល​ A ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ ៣-០​សិត ខណៈ​ក្រុម​កងពលធំ​អន្ដរាគមន៍​លេខ​៣ បាន​យកឈ្នះ​ក្រុម​កូន​នាគ​ឧត្ដរដោយ​លទ្ធផល ៣-០​សិត​ដូចគ្នាក្នុង​ពូ​ល​ C៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        122
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm