ពលរដ្ឋរងគ្រោះទឹកជន់ជាង ៤០០គ្រួសារនៅស្រុកតាំងគោក ទទួលបានអំណោយសង្គ្រោះ

2022/10/17 07:58:22 pm        685

កំពង់ធំ៖ ពលរដ្ឋដែលជួបរងគ្រោះដោយទឹកជំនន់ ជាង៤៣០គ្រួសារនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសង្គ្រោះពីឯកឧត្កម ថោង ខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក​តាំងគោគ ​ខណៈអាជ្ញាធរមូលដ្ឋាន បាននិងកំពុងដាក់សំណើរបន្ថែមទៀត ​រៀបចំពូជស្រូវ និង​គ្រាប់ពូជដំណាំរួមផ្សំនានា ដើម្បីត្រៀមចែកជូនពលរដ្ឋរងគ្រោះនៅពេលទឹកស្រក់ទៅវិញ។

តំណាងពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំទ្រាល ស្រុកតាំងគោក ​បានថ្លែងប្រាប់BTV នៅល្ងាចថ្ងៃទី ១៦ ខែតុលាថា ​អស់រយៈពេលច្រើនថ្ងៃមកហើយដែលលំនៅដ្ឋាន ​ដំណាំស្រូវ និងដំណាំរួមផ្សំ​នានារបស់អ្នកភូមិ ​នៅភូមិគោកត្របែក​ ភូមិរំចេក ​ភូមិទ្រាល ​ភូមិស្វាយម្សៅ ភូមិថ្មី និង​ភូមិនាងល្អ​ជាដើម ​បាននិងកំពុងរងជំនន់ទឹកភ្លៀង ​និងទឹកទន្លេ ដោយបង្កបញ្ហាប្រឈមជាច្រើន ដូចជា​កង្វះខាតស្បៀងអាហារ ​ខូចខាតផលដំណាំ ​សុខភាព ​និងសត្វពោះជាដើម។

តាមរបាយការណ៍អភិបាលស្រុកតាំងគោ​ គ្រោះទឹកជំនន់បង្កដោយជំនន់ទឹកភ្លៀង បង្កប៉ះពាល​ដំណាំស្រូវ ​និងដំណាំរួមផ្សំនានាមានប្រមាណ១០៤២ ហិចតា ក្នុងនោះខូចដំណាំស្រូវជាង ៥១០​ហិចតា ​ហើយគ្រួសាររងគ្រោះដោយទឹកជំនន់ប៉ះពាល់​ផ្ទះសំបែងមានប្រមាណ ​៤០០ គ្រួសារ ដោយ​បានទទួលអំណោយគ្រឿងបរិភោគ និងឧបភោគពីឯកឧត្តម ថោង ខុន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយស្រុកបារាយណ៍ ​និងស្រុកតាំងគោគ។

ក្នុងពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋ ឯកឧត្តម ថោង​ ខុន បានថ្លែងអំពាវនាវ ឲ្យពលរដ្ឋ​បង្កើន​ប្រុងប្រយ័ត្ន ​ដូចជាបញ្ហាកូនតូចលង់ទឹក ​បញ្ហាសុខភាព​ជាពិសេស​បញ្ហារាគរុស ​និង​រោគ​ឆ្លងនានា បញ្ហាសត្វពោះក្អែបជាដើម​ នៅពេលពេលវេលាទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បានណែនាំអាជ្ញាធរមូលដ្ឋានបង្កើនការចុះតាមដាន​ស្ថានការ​រស់​នៅរបស់ប្រជាពលរដ្ឋ ​ និងត្រៀមសម្ភារជួយសង្គ្រោះបន្ទាន់ ដើម្បីត្រៀមឆ្លើយតបទាន់ពេលវេលា​នៅពេលពលរដ្ឋ ​ជួបគ្រោះថ្នាក់ផ្សេងៗ​ដោយសារទឹកជំនន់នេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm