អាជ្ញាធរសង្គ្រោះជនរងគ្រោះជាង ៧០នាក់ចេញពីកាស៊ីណូអូរស្មាច់ ក្នុងខេត្ដឧត្ដរមានជ័យ

2022/10/17 08:47:33 pm        881

ឧត្ដរមានជ័យ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា បានធ្វើប្រតិបត្ដិការជួយ​សង្គ្រោះជនបរ ទេសចម្រុះជាតិសាសន៍​ ចំនួន៧៥នាក់ ចេញពីអូរស្មាច់​ ក្នុងខេត្ដឧត្ដរមានជ័យ ដែលគេសង្ស័យថា ពួកគេ ត្រូវបានធ្វើការជួញដូរមកពីក្រៅប្រទេស ​តាមការអូសទាញពីមេខ្សល់ និងទំនាក់ទំនងគ្នាតាមអនឡាញ ​ក្រោមរូបភាពតម្លៃការងារខ្ពស់នៅកម្ពុជា។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាអនុប្រធានអចិន្ដ្រៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ​បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែតុលា ម្សិលមិញថា ជនបរទេសចំនួន៧៥នាក់ ត្រូវបានអាជ្ញាធរធ្វើប្រតិបត្ដិការរកឃើញ ​នៅអូរស្មាច់ កាលពីថ្ងៃទី១៥ ខែតុលា នេះ ​ដែលជនរងគ្រោះទាំង នោះ ត្រូវ​បាន​អូសទាញមកពី​ប្រទេស​វៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី​ និងឥណ្ឌូនេស៊ី ដើម្បីធ្វើការងារ ​នៅកាស៊ីណូអូរស្មាច់។ ជនរងគ្រោះទាំងអស់ បច្ចុប្បន្ន ​កំពុងត្រូវបានដាក់ឱ្យស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដសៀមរាប ខណៈអ្នកជំនាញកំពុងស៊ើបអង្កេតរកជនល្មើស។

លោកជំទាវ បានបញ្ជាក់ថា ប្រតិបត្ដិការនេះ ​ជនរងគ្រោះ បានដាក់បណ្ដឹង​ចូល​ផេក​សម្ដេច​ក្រឡា ហោម ស ខេង ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកជំទាវ បានបន្ថែមថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរមនុស្សទេ ​ហើយបើសិនជារកឃើញថា​មានការ​ជួញដូរមនុស្សនៅកម្ពុជា ​កម្ពុជាមិនអត់ឱនឱ្យជាដាច់ខាត៕អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm