ណា​តូ និង​រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ ខណៈ​ភាព​តានតឹង​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅតែ​ឡើង​កម្ដៅ

2022/10/17 09:59:11 pm        911

​អឺរ៉ុប៖ សម្ព័ន្ធ​យោធា NATO និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​ដាច់ដោយឡែក​ពី​គ្នា​ ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ពួកគេ ស្រប​ពេល​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង ខណៈ​រុស្ស៊ី​នៅ​តែ​បន្ត​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

​យោង​តាម​ក្រុម​មន្ត្រី​អាមេរិក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មន្ទីរ​បញ្ច​កោណ និង​សហគមន៍​ចារកម្ម​អាមេរិកកំពុង​តាមដាន​សកម្មភាព​ដែល​ពុំបាន​រំពឹង​ទុក ឬ​ខុស​ប្រក្រតី​ណាមួយ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង Moscow អំឡុង​សម​យុទ្ធ​របស់​រុស្ស៊ី ដែល​ត្រូវគេ​រំពឹងទុក​ថា​នឹង​កើតឡើង​មុន​ដំណាច់ខែ​នេះ​។ ​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​បាន​ប្រាប់​ទូរទស្សន៍ CNN​ ថា យើង​ជឿ​ជាក់​ថា វោហារសាស្ត្រ​នុយក្លេអ៊ែរ និង​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ចាប់ផ្ដើម​សម​យុទ្ធ​នេះ ខណៈ​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​គឺជា​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​។

ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ​លើ​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺជា​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​។ លោក John Kirby អ្នក​សម្រប​សម្រួល​ផ្នែក​ទំនាក់ទំនង​យុទ្ធសាស្ត្រ ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​និយាយ​។ យោង​តាម​សហរដ្ឋអាមេរិក សម​យុទ្ធ​របស់​រុស្ស៊ី​មាន​ឈ្មោះថា ''Grom'' ដែល​ប្រែ​ថា "ព្យុះ​ភ្លៀង​" ត្រូវ​បាន​ធ្វើជា​រៀង​រាល់​ឆ្នាំ។ ​យើង​រំពឹង​ថា សម​យុទ្ធ​នេះ​នឹង​មាន​រយៈពេល​ច្រើន​ថ្ងៃ ​ដែល​នឹង​រួមបញ្ចូល​សកម្មភាព​ដែល​រុស្ស៊ី​ធ្លាប់​បាន​ធ្វើ​កាលពី​អតីតកាល​។ វា​នឹង​រួមបញ្ចូល​ទាំង​ការ​បាញ់​មី​ស៊ី​ល​គ្រាប់​ពិត និង​ការ​ដាក់​ពង្រាយ​យុទ្ធោបករណ៍​យុទ្ធសាស្ត្រ​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm