សម្ដេច​តេ​ជោ​ ណែ​នាំ​ឲ្យ​​រដ្ឋមន្ត្រី​យុត្តិធម៌ ​ធ្វើការ​ជាមួយ​តុលាការ​កាត់ទោស​ អ្នក​មិន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​ ជា​ចាំបាច់

2021/04/27 09:59:58 am        32


ភ្នំពេញ ៖ ​ច្បាប់​មាន​ហើយ​​ និង​កុំ​អោយ​គេ​ថា​មិន​អនុវត្ត​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ណែ​នាំ​អោយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​តុលាការ​ដើម្បី​កាត់ទោស​អ្នក​ដែល​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​។

សារ​ពិសេស​ចេញពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​ នា​ព្រឹក​មិញ​នេះ ​សម្តេច​ បាន​បញ្ជាក់ថា​ កន្លងមកនេះ ​មាន​អ្នក​គេចវេស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​នាំ​ដល់​មានការ​ចម្លង​ផង​ដែរ​ដូច្នេះ​ត្រូវ​មាន​ការ​កាត់ទោស​ជា​ចាំបាច់​កុំ​អោយ​គេ​ថា​ច្បាប់​មាន​ហើយ​មិន​អនុវត្ត​ និង​ត្រួតពិនិត្យ​អោយ​បាន​ម៉ត់ចត់​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​កុំ​អោយ​មាន​ការ​ចេញ​ក្រៅពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ការដែល​សម្តេច​ បាន​ណែនាំ​បែបនេះ ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់ ​ការចម្លង​កូ​វីដ​១៩​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ព្រោះថា ​ប៉ុន្មាន​ថ្ងៃនេះ​ករណី​ឆ្លង​កូ​វីដ​១៩ ​មានការ​កើនឡើង​យ៉ាង​ច្រើន​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅ​ទូទាំង​ប្រទេស​បើ​គិតដល់​ថ្ងៃ​ម្សិលមិញ​បាន​កើន​ឡើង​រហូតដល់​ជិត​៤​ពាន់​នាក់​ហើយ​ ក្នុងនោះ​ ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​៨​មេសា ​មាន​៥៧៦​នាក់ និង​មាន​អ្នកជា​ថ្មី​៧០​នាក់​ ក្នុងចំណោម​អ្នកជា​សរុប​ជិត​ ២​ពាន់​នាក់​និង​មាន​ស្លាប់​ចំនួន​២៤​នាក់​។​នេះ បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃទី​៩​មេសា​ម្សិលមិញ​នេះ​៕

​អត្ថបទ ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm