ប្រតិភូ​ឆ្នេរ​ស្អាត​ពិភពលោក​ប្រមាណ​៣០ បាន​ចុះឈ្មោះ​ចូលរួម​សន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​ពិភពលោក នៅ​កម្ពុជា​

2022/10/18 01:26:43 am        413

​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ មាន​ប្រតិភូ​បណ្តា​ប្រទេស​មាន​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក​ចំនួន​៣០​ឆ្នេរ បាន​ចុះឈ្មោះ​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​រៀបចំ នៅ​ក្នុង​ឱកាស​ដែល​កម្ពុជា ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ រៀបចំ​នៅ​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែធ្នូ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ និង​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​លើ​ពិភពលោក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ លោក ជុក ជំនោរ អគ្គនាយករង​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក បាន​ថ្លែង​ថា នៅក្នុង​ចំណោម​ប្រតិភូ​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក​ចំនួន ៣០​ឆ្នេរ មកពី​បណ្តា​ប្រទេស​ចំនួន ១៣​ប្រទេស នៅ​តំបន់​អឺរ៉ុបតំបន់​អា​ហ្វ្រឹ​ក តំបន់​អា​មេ​រិច​ឡាទីន និង​នៅ​តំបន់​អាស៊ី បាន​ឯកភាព​ចូលរួម​ព្រឹត្តិការណ៍​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​ពិភពលោក នឹង​ប្រារព្ធ​ឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​។​

​ព្រឹត្តិការណ៍​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​លើ​ពិភពលោក​នោះ នឹង​រៀបចំ​អនុញ្ញាត​ឲ្យ​ប្រតិភូ​ជាតិ​-​អន្តរជាតិ​ចូលរួម​ប្រមាណ​ជាង ៤០០​រូប​។​ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា នឹង​យក​ឱកាស​ដែល​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ធ្វើការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ជាពិសេស​ផ្សព្វផ្សាយ​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក​របស់​ប្រទេស​កម្ពុជា និង​ផ្សព្វផ្សាយ​ប្រាសាទអង្គរវត្ត ទៅកាន់​បណ្តា​ប្រទេស​ពិភពលោក​។​

​នៅក្នុង​ព្រឹត្តិការណ៍​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​ពិភពលោក​នេះដែរ ឯកឧត្តម ថោង ខុន ក៏បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន នឹង​អ្នកពាក់ព័ន្ធ​នានា សូម​ចូលរួម​សហការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឲ្យ​មាន​ភាព​ទាក់ទាញ​។​

​ឯកឧត្តម បញ្ជាក់ថា រហូតមកដល់​ពេលនេះ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​គឺ​យើង​បានរៀបចំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​រួចរាល់​អស់ហើយ ក្នុងនោះ ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​មាន​ស្តង់​ចូលរួម​ចំនួន​ជាង​ ៣៥០​ស្តង់ ដែល​នឹង​ដាក់តាំង​បង្ហាញ​ទំនិញ​ក្នុងស្រុក និង​ទំនិញ​នាំចេញ និង បង្ហាញ​សម្ភារៈ​ប្រើប្រាស់ សម្ភារៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក របស់​បណ្តា​ក្រុមហ៊ុន និង​ស្តង់​ម្ហូបអាហារ​ជាតិ​អន្តរជាតិ និង​សំលៀកបំពាក់​ជាដើម​។

​ដោយឡែក​ក្រុម​សិល្បករ​សិល្បការនី ក្រុម​កីឡាករ​កីឡា​ការ​នី នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​ ក៏ត្រូវ​បានរៀបចំ​រួច និង​បាន​ត្រៀម​ហ្វឹកហាត់​ត្រៀមខ្លួន​ចូលរួម​សំដែង និង​ប្រកួត​នៅ​ក្នុង​ឱកាស​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នោះដែរ​៕ អត្ថបទ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm