អគារសិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា នឹង​ជួយ​ពង្រីក​វិស័យ​អប់រំ​នៅ​កម្ពុជា កាន់តែ​រីកចម្រើន

2022/10/18 02:55:29 am        859

​ភ្នំពេញ​៖ សម្ដេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​សាកលវិទ្យាធិការ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា មាន​សង្ឃដីកា​ថា អគារសិក្សា​ថ្មី កំពុង​សាងសង់​ក្នុង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា នឹងចូលរួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​អប់រំ នៅ​ប្រទេស កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​

ក្នុង​កាស​យាង​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារសិក្សា នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា ស្ថិតក្នុង​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ដោយមាន​ការ​អមដំណើរ​ដោយ​អ្នកឧកញ៉ា​បណ្ឌិត ម៉ម វណ្ណឌី ប្រធាន​គណៈកម្មការ​សាងសង់​អាគារ​សិក្សា និង​ក្រុមការងារ សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី មាន​សង្ឃដីកា​ថា អគារសិក្សា​នេះ​សាងសង់ឡើង​ដើម្បី​ឆ្លើយតប​នឹង​កំណើន នៃ​សមណ​និស្សិត ក៏ដូចជា​សិស្ស​និស្សិត មកពី​គ្រប់ទិសទី ដែល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។​

សម្ដេចព្រះ​មហាសង្ឃរាជ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​ចូលរួម​ថវិកា​សាងសង់​អគារសិក្សា​នេះ​នូវ​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ​, អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ២០​ម៉ឺន​ដុល្លារ អ្នកឧកញ៉ា​បណ្ឌិត ម៉ម វណ្ណឌី និង លោកជំទាវ ទៀ​ហ ផល្លា​ចូលរួម​បរិច្ចាគ​ថវិកា​២០​ម៉ឺន​ដុល្លារ និង​សប្បុរសជន​បន្ត​ចូលរួម​ជាច្រើន​ទៀត ខណៈ​អគារសិក្សា​នេះ នឹងត្រូវ​សាងសង់​ឲ្យ​រួចរាល់ នៅ​ឆ្នាំ​២០២៣ ។​

ជាមួយនេះ ​សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី មាន​សង្ឃដីកា​អំពាវនាវ ដល់​សមណ​និស្សិត និង​សិស្ស​និស្សិត​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង ទៅ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជ្រើស​យក​ការបណ្ដុះ​ធនធានមនុស្ស ជា​វិស័យ​អទិភាព​ផងដែរ​នោះ។​

​ក្នុងពេល​អញ្ជើញ​អមដំណើរ​សម្ដេច​ព្រះមហា​សង្ឃរាជ​នោះ អ្នកឧកញ៉ា​បណ្ឌិត ម៉ម វណ្ណឌី ប្រធាន​គណៈកម្មការ​សាងសង់​អគារសិក្សា និង​ក្រុមការងារ​បានលើកឡើង​ថា អគារ​នេះ គ្រោង​ថវិកា​សាងសង់​ចំនួន​ជិត ២​លាន​ដុល្លារ មាន​កម្ពស់​ចំនួន ៩​ជាន់។​

​គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​សប្បុរស​ជន ចូលរួម​កសាង​នូវ​អគារសិក្សា​ថ្មី ក្នុង​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា​នេះ ទៅតាម​លទ្ធភាព ដើម្បី​ផ្ដល់​ជា​ប្រយោជន៍ ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា ហើយ​អគារសិក្សា​ថ្មី​នេះ ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២៕

​សប្បុរសជន មាន​សទ្ធា​ជ្រះថ្លា ក្នុងការចូលរួម​កសាង​សង់​នូវ​អគារសិក្សា​ថ្មី​នេះ អាច​ផ្ញើ​បច្ច័យ​តាមរយៈ​​កង​Wing 04377777 (KHR), wing 04177777 (USD), កុង ABA 077 402 402 $, កុង ABA 086 402 402 ៛, កុង​អេ​ស៉ី​លីដា 34830429999999 $, កុង​អេ​ស៉ី​លីដា 34830429999998 ៛, ទូរ​សព្ទ​លេខ ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402 ហ្វេ​ស​ប៊ុ​ក : Preah Sihamoniraja Buddhist University Bachelor និង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ព័ត៌មាន​ថ្នាក់​បរិញ្ញាបត្រ៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm