សម្ដេច​តេ​ជោ​ ប្រកាស​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង ​មួយ​រយៈ​ដល់​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        143

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានប្រកាសថា​ រដ្ឋ នឹង​ជួយ​បង់ ថ្លៃ​ទឹក និង​ភ្លើង ​ជំនួស​ក្រុមគ្រួសារ ​ដែលមាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ពី​ ២​ខែ​ដល់​៥ ខែ ព្រមទាំង​ជំនួយ​ស្បៀងអាហារ​មួយ​ចំនួនទៀត​ផងដែរ​។

នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង សារ​ទៅកាន់​ជនរួមជាតិ ជុំវិញ​បច្ចុប្បន្នភាព និង​ស្ថានភាព​ទូទៅ ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ​ដែល​ក្នុង​សារ នេះ សម្តេច​តេ​ជោ ​បាន​លើកឡើងថា ​ខណៈពេល​នេះ កំពុងតែ​កើតមាន​នូវ​ការ​ឆ្លង​ក​ដ៏​អាក្រក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សភាពការណ៍​បែបនេះ រដ្ឋ នឹង​ជួយ​សម្រាល ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​គ្រួសារ​ដែល​មាន​ការពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩​នេះ មួយ រយៈពេល​។

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការ​អន្តរាគមន៍​រប​ស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ស្បៀង ​និង​ថវិកា ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្វី​ត្បិត​វា​មិនបាន​គ្រប់គ្រាន់​ដូច​ប្រាក់​ចំណូល របស់​ពួកគេ​ក៏ពិតមែន ​ប៉ុន្តែ​វា​ជា​ការ​សម្រាល​ទុក្ខលំ​បាក​បាន​មួយរយៈ ក្នុង​ពេល​ជួប​បញ្ហា​នេះ​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ​ការពារ​ខ្លួន​កុំ ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​បច្ចុប្បន្ននេះ ​វា​កំពុងតែ​វិ​វត្ត​យ៉ាង​អាក្រក់​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​វា បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​រោងចក្រ ​និង​ទីផ្សារ​មួយចំនួន ​ដែល​តួលេខ​នេះ បាន​បង្ហាញថា វា​ជា​ព្រឹត្តិ ការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ប្រញាប់ប្រញាល់​រៀបចំ ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង តំបន់​ ដែល​បាន​នឹង​កំពុង​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ពួកគេ​៕


​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm