កម្ពុជា អរគុណអាល្លឺម៉ង់ ដែលឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង

2022/10/18 04:47:30 pm        75

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំកិច្ចពិភាក្សាទ្វេភាគី លើវិស័យសុខាភិបាល រវាងក្រសួង​សុខាភិបាល​កម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅ​ទីស្តីការក្រសួង។

កិច្ចប្រជុំពិភាក្សាទ្វេភាគីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សហប្រធានជាមួយ ឯកឧត្តម Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធ នៃ​សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពី តំណាងស្ថានទូតអាល្លឺម៉ង GIZនិង KfW។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដល់គណៈប្រតិភូអាល្លឺម៉ង់ និងថ្លែងអំណរ​គុណ​ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ទាំង​បច្ចេកទេស និងហិរញ្ញប្បទានឥតសំណង តាមរយៈអង្គការ GIZ (ជីអាយហ្ស៊ិត) ដែល​បានជួយកម្ពុជាតាំងពីឆ្នាំ១៩៩៤ លើការកសាងសមត្ថភាព​មន្រ្តី​សុខាភិបាល និងកម្មវិធីគាំពារសុខភាពសង្គមនៅខេត្តកំពង់ធំ កំពត និងកែប ព្រមទាំង​ធនាគារ​អភិវឌ្ឍ​​អាល្លឺម៉ង់(KfW)។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានជម្រាបជូនភាគីមិត្តថា ក្រសួង​សុខាភិបាលបានដាក់ស្នើសុំគម្រោងទៅភាគីអាល្លឺម៉ង់ចំនួនពីរគម្រោងរួចហើយ គឺ​គម្រោង​គាំពារ​សុខ​ភាពសង្គម ជាជំនួយបច្ចេកទេស និងគម្រោងសុខភាពតែមួយ (One health) ជា​ជំនួយ​ហិរញ្ញប្បទានឥតសំណង តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម Udo Weber បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួង​សុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា​ក្នុង​រយៈ​ពេលជាង២ឆ្នាំកន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជាអគ្គមេ​បញ្ជាការ​ដឹកនាំ​ចង្អុល​បង្ហាញ​ផ្ទាល់​ដែល​អាច​ឱ្យ​កម្ពុជា​បើ​ក​ដំណើរ​ការ​ប្រទេស​ទាំង​សេដ្ឋកិច្ច និងសង្គមឡើងវិញ។ ឯកឧត្តម Udo Weber ក៏បានថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួងសុខាភិបាល ដែលបានសហការសម្របសម្រួល និងគាំទ្រអង្គការ​ជា​ដៃគូ​របស់​អាល្លឺម៉ង់​ក្នុង​ការអនុវត្តគម្រោងនានា ជាពិសេសគម្រោង​លើក​កម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល។

ភាគីទាំងពីរ​ក៏បានពិភាក្សាអំពីកិច្ចសហការបន្ត ជាពិសេសទៅលើគម្រោងពីរគឺ៖ គម្រោង​គាំពារ​សុខ​ភាព​សង្គម និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះយោ​បល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹង​ប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ ខាងមុខ នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ កិច្ចពិភាក្សាទ្វេភាគីបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        74
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm