កម្ពុជា​យកឈ្នះ​ប៊ូ​តាន ៣-០ ក្នុងជំនួប​បើកឆាក​ការប្រកួត​ Davis Cup ​នៅ​បា​រ៉ែ​ន

2022/10/18 05:16:16 pm        129

​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៊ូ​តានដោយ​លទ្ធផល ៣-០ ក្នុងជំនួប​បើ​ឆាក​ការប្រកួត​កីឡា​វាយ​កូន​បាល់​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អាស៊ី​ Davis Cup ​ក្រុម​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​នកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា​ម្សិលមិញ។​

​បេសកកម្ម​នេះក្រុម​ជម្រើសជាតិ​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទួ​កមេ​នី​ស្ថាន ម៉ុង​ហ្គោ​លី និង​ប៊ូ​តាន ។ រីឯ​ពូ​ល​ B ​គឺមាន​ក្រុម​ខ្លាំង​គុយ​វ៉ែត សិង្ហ​បុរី ឡាវ កាំ​ហ្គាំ និង​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ដែល​ការប្រកួត​ត្រូវធ្វើឡើង​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ។​ ​ជា​លទ្ធផល​ការប្រកួត​ដំបូងកាលពី​ម្សិលមិញ ក្រុម​កីឡាករ​កម្ពុជាសុទ្ធតែ​ទទួលបាន​ជ័យជម្នះ​លើ​កីឡាករ​ប៊ូ​តាន ក្នុងនោះ​កីឡាករ​ខ្មែរ​-​អាមេរិក​ Matthew David Krusling ​បាន​យកឈ្នះ​កីឡាករ​ Tenzin Singye Do ​ដោយ​លទ្ធផល ៧-៦ និង ៦-៣។ រីឯ​កីឡាករ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​ Tenzin Wangchuk ​ដោយ​លទ្ធផល ៦-០ និង ៦-០ និង​ចុងក្រោយ​វិញ្ញាសា​វាយ​គូ កីឡាករ ឡុង សំនៀង និង ទេព ធី​ម៉ូ​ធី បាន​យកឈ្នះ​ក្រុម​ប៊ូ​តានក្នុង​លទ្ធផល ៦-០ និង ២-០។​

​នេះ​គឺជា​ការប្រកួត​ដំបូង​ក្នុង​ពូ​ល​ A ​ខណៈ​ប្រកួត​បន្ទាប់​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា នឹង​បន្ដ​ជួប​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លីនា​ថ្ងៃទី​១៨-​តុលា និង​ជួប​ក្រុម​ជម្រើសជាតិ​ទូក​មេ​នី​ស្ថាននា​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។ បន្ទាប់ពី​បញ្ចប់​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល​នីមួយៗ ក្រុម​ឈរ​លេខ​១ និង​លេខ​២ នឹងត្រូវ​ប្រកួត​ខ្វែង​ពូ​លដើម្បី​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ។ រីឯ​ក្រុម​ទទួលបាន​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm