កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ថ្កោលទោសទណ្ឌិតសម រង្ស៊ី

2022/10/18 05:48:26 pm        95

កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងមន្រ្តីរាជកាគ្រប់លំដាប់ថ្នាក់ទាំងអស់ បាន​ចេញ​ញត្តិ​ថ្កោល​ទោស​ដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៊ី មេក្រុម​ឧទ្ទាម​ជា​ពូជ​ក្បត់​ជាតិ​បី​ជំនាន់ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់​អាវុធ​ធ្វើការបោះបោប្រឆាំងនឹង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសឯកស្ថាបនិកជាតិ ហើយពួក​គេ​សូម​គាំទ្រយ៉ា​ង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​សម្តេច​តេជោ​ក្នុង​ការ​កំចាត់​ចោល​នូវ​មនោគមវិជ្ជា​ជ្រុល​និយម​របស់​ពូជ​ក្បត់ជាតិ ដែលកំពុងរត់ចោលស្រុកមួយនេះផងដែរ។

តាមរយៈញត្តិ ដែលទូរទស្សន៍BTVទទួលបានជាបន្តបន្ទាប់នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បាន​លើកឡើងថា ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុង​នាម​អគ្គ​ស្នងការនគរបាលជាតិ និងក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាត​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយម​របស់​ពូជ​ជន​ក្បត់​ជាតិ​៣​ជំ​នាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែល​ម្តង​ហើយ​ម្តង​ទៀត​តែង​តែ​ធ្វើ​ការ​ញុះ​ញង់ឲ្យមានវិទ្ធង្សនាជាតិនោះ។

ក្នុងញត្តិ​របស់កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទ និងមន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​បាន​សង្កត់​ធ្ងន់​ថា​ «សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការ​ប្រកាស​ដាក់​ចេញ​នូវ​គោលការណ៍​ដ៏​ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ​រា​ជា​ណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ «ក្នុងការ​កំចាត់​ចោល​នូវ​មនោគម​វិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់» ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និង​បក្ខពួក។ ទន្ទឹមនឹងនេះ ក៏សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណាដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ដែល​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ជាពិសេសការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យជាដើមនេះ»។

ញត្តិ​បាន​លើកឡើងទៀតថា រាល់ទង្វើញុះញង់​បង្កច​លាចល​សង្គម​ឥត​ឈប់​ឈរ​តាម​គ្រប់​មធ្យោបាយ និង​ទំរង់របស់ត្រកូលជនក្បត់ជាតិ ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញ​នូវ​សន្តិភាព ស្ថេរភាពសង្គម ការរីចម្រើន របស់ប្រទេសជាតិ និងភាពសុខសាន្ត របស់​ប្រជាជន​កម្ពុជា​ទាំងមូល ដែលមិនអាចប្រកែកនិងអត់អោនអោយបានឡើយ។ ជាមួយគ្នានោះកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ក៏​បាន​ប្តេជ្ញា​ដាច់​ខាត​ការពារ​រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​ និង​ឈ្លាស​វៃ​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យ​បាន​ជា​ដាច់​ខាត​នូវ​សុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm