ភាព​តានតឹង​កើនឡើង​ខ្លាំង​ក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​ជុំវិញ​គម្រោង​ទទួល​ជនភៀសខ្លួន​ឲ្យ​ស្នាក់នៅ​បន្ថែម​ទៀត

2022/10/18 06:01:13 pm        455

​អឺរ៉ុប៖ កាសែត Kronen Zeitung បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លំហូរ​ចូល​ដ៏​ច្រើន​នៃ​ជនភៀសខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន រួម​ទាំង​អ្នក​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​សមត្ថភាព​ផ្ដល់​ការ​ស្នាក់នៅ​របស់​ប្រទេស​អូទ្រីស​ឈាន​ដល់​កម្រិត​លែង​អាច​ទទួល​បាន​។

ប្រទេស​នៅ​តំបន់​ភ្នំ​អាល់​ផា​ញ ​(Alpine) ​ដែល​ទទួល​ឲ្យ​ស្នាក់នៅ​បាន​ត្រឹម​តែ ៨លាន​នាក់​បាន​ងាក​ទៅ​រក​ការ​បង្កើត​ជំរំ​តង់​រួចហើយ​ដោយសារតែ​កង្វះ​កន្លែង​ទំនេរ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​ជួបប្រទះ​ការរិះគន់​យ៉ាងខ្លាំង​ ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​។ ​ក្រុម​អាជ្ញាធរ​សហព័ន្ធ​បាន​បង្កើត​ជំរំ​តង់ផ្ទុក​មនុស្ស​ត្រឹម​ចំនួន ៨នាក់ យ៉ាងហោចណាស់ ២៥​កន្លែង​​នៅក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​នេះ ក្នុងនោះ ២៣កន្លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​រួចហើយ ដោយ​បន្ថែមថា ចំនួន​សរុប​នៃ​ជំរំ​តង់​បែបនេះ​ដែល​រដ្ឋាភិបាល​បានគ្រោង​ទុក​នៅ​មិនទាន់​ដឹង​នៅឡើយ​។ ការ​សែត​ដដែល​នេះបាន​និយាយថា ជំរំ​តង់​ចំនួន ​១៥​កន្លែង​ត្រូវបាន​បង្កើតឡើងនៅក្នុង​សហគមន៍​តូច​មួយ ​នៃ​ទីក្រុង សេន ហ្គ័​រ​ជិន ​(St. Georgen) ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​ជនភៀសខ្លួន​សហព័ន្ធ Thalham រួចទៅហើយ។

​ដំណឹងនៃ​ផែនការ​ទាំងនេះបាន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។​ ​លោក Ferdinand Aigner អភិបាលក្រុង St. Georgen បាន​និយាយថា យើង​ប្រាកដជា​នឹងមិន​ទទួលយក​ពេលនេះ​ទេ​។ សហគមន៍​របស់លោក​បាន​ជួបប្រទះ​រលក​ឧក្រិដ្ឋកម្ម​រួចហើយ​កាលពី​ក្នុង​ឆ្នាំ២០០៤ នៅពេល​ក្រុម​អាជ្ញាធរ​សហព័ន្ធ​បាន​កែប្រែ​តំបន់ Thalham ទៅជា​មជ្ឈមណ្ឌល​ទទួល​ភ្ញៀវ​សម្រាប់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។ នៅពេលនោះ ស្ត្រី​ក្នុង​តំបន់​បាន​រាយការណ៍​ពី​ការ​បៀតបៀន​ផ្លូវភេទ ហើយ​ម្ចាស់​អាជីវ​កម្មបាន​ត្អូញត្អែរ​ពី​ការដើរ​យក​ទំនិញ​តាម​ហាង​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm