៥ឆ្នាំ ក្រសួងការពារជាតិសហការបង្ក្រាបបទល្មើសជាង ១ម៉ឺនលើក និងឃាត់ខ្លួនមនុស្សជាង ១៥ ០០០នាក់

2022/10/18 06:11:38 pm        120

ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រសួងការពារជាតិបានសហការ​បង្ក្រាប​បទ​ល្មើស​នានា នៅទូទាំងប្រទេសបានចំនួនជាង ១ម៉ឺនលើក ហើយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង​ ១៥០០០នាក់ និងរឹបអូសបានវត្ថុតាំងមួយចំនួន ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់​ក្រសួង​ការពារ​ជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង មានប្រសាសន៍ថា បច្ចុប្បន្នស្ថានការណ៍យោធា នៅតាម​តំបន់​ព្រំដែន​មាន​សភាព​ស្ងប់​ស្ងាត់ ពុំមានអ្វីធំដុំគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅបន្តពង្រឹងសមត្ថភាព និងត្រៀមខ្លួនជាប់ជានិច្ច ដើម្បី​ឆ្លើយ​តប​ទៅនឹ​ងសភាពការណ៍ណាមួយ ដែលអាចកើតឡើងជាយថាហេតុ ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា ក្រៅពីការងារនៅតាមព្រំដែន កង​យោធពលខេមរភូមិន្ទ​បាន​ម្ចាស់​ការ​សហការចូលរួមយ៉ាងសកម្មបំផុត ក្នុងការគ្រប់គ្រងពង្រឹងការអនុវត្តច្បាប់ ក្នុងនោះ មានការកសាងភូមិឃុំមានសុវត្ថិភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារ​ស្ថិរភាព​នយោបាយ ទប់ស្កាត់ និងបង្ការបង្ក្រាបសកម្មភាពល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យ ព្រម​ទាំង​អនុវវត្ត​បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំមកនេះ កងយោធពល​ខេមរ​ភូមិន្ទ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបានចំនួនជាង ១ម៉ឺនលើក ឃាត់​ខ្លួន​ជនសង្ស័យជាង ១៥ ០០០នាក់ (រកឃើញជនពាក់ព័ន្ធចំនួនជាង ១៤ ០០០​នាក់​បញ្ជូន​ទៅ​តុលាការ) បានរឹបអូសគ្រឿងញៀនជាច្រើនគីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត ។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលដូចគ្នានេះ មណ្ឌល​ស្ដារ​នីតិ​សម្បទាន​អ្នក​ញៀន​គ្រឿង​ញៀន កងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និងកងពលតូចលេខ៣១ យោធ​ភូមិភាគទី៣ បានទទួលអ្នកញៀនគ្រឿងញៀនមកធ្វើការអប់រំ និងបន្សាប់សារធាតុញៀន ជា​សះស្បើយត្រឡប់ទៅលំនៅដ្ឋានវិញ បានចំនួន ៥ ១៩៩នាក់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm