កីឡាករ​កម្ពុជា និង​កីឡាការិនី​ថៃ​ឈ្នះ​ជុំ​ទី​៣​ ការប្រកួត​កង់​ភ្នំ​ឆ្នាំ២០២២

2022/10/18 06:37:53 pm        40

ប្រណាំង​កង់​ភ្នំ​៖ ការប្រកួត​កង់​ភ្នំ​ជើងឯក​ជាតិ ២០២២ (WURKZ Mountain Bike Series) ដំណើរការ​ដល់​ជុំ​ទី​បី​ហើយ ដោយ​ដំណើរ​ការប្រកួត​នៅ​ចុង​សប្តាហ៍​កន្លងទៅ​នៅ​បរិវេណ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដោយមាន​កីឡាករ-កីឡាការិនី ៣២០​នាក់​ចូលរួម​ប្រកួត ក្នុងនោះ​មាន​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កង់​ភ្នំ​ថៃ​ចូលរួម​ផង​ដែរ​។​

​ក្រោយ​ដំណើរ​ការប្រកួត​ស្ទើរ​ពេញ​មួយថ្ងៃ​អាទិត្យ វិញ្ញាសា​កម្រិត A ​បុរស កីឡាករ​ជម្រើសជាតិ​កម្ពុជា គីម ម៉េង​ឡុង បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់​បញ្ចប់​ការប្រកួត ​៥​ជុំដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣​នាទី ២៨​វិនាទី​៣ ខណៈ​ដែល​កីឡាករ ឆាប ឆៃ​ហ្វុ​ង បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​២ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៤​នាទី ៤៣​វិនាទី​៦​។ ចំនែក​កីឡាករ​ជម្រើស​ជាតិ​ថៃ Adisak Tailangkha និង Athiphong Suwannasing ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​រៀង​គ្នា ចាញ់​អ្នកឈ្នះ​ ២​នាទី ​៤៤​វិនាទី និង ​៣​នាទី ​០០​វិនាទី​៥​។ សម្រាប់​កីឡាករ ហួត ឡយ​រស្មី បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥ និង​លេខ​៦ បាន​ទៅ​កីឡាករ សាង សីហា​។​ ​រីឯ​វិញ្ញាសា​នារី​កម្រិត​ខ្ពស់​ដែល​ប្រកួត ​៤​ជុំ កីឡាការិនី​ជម្រើសជាតិ​ថៃ Jarinya Suebjakthin ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​ប្រើ​ថេរវេលា ១​ម៉ោង ៥​នាទី​២៦​វិនាទី​១ ដោយបាន​យកឈ្នះ​មិត្ត​រួម​ជាតិ Thanaporn Haman ក្នុង​គម្លាត​ថេរវេលា​ ១​នាទី​៤២​វិនាទី​៨​។ ចំនែក​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ខេន ម៉ាឡៃ បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ចាញ់​អ្នកឈ្នះ​៣​នាទី​១៦​វិនាទី​៧ ខណៈដែល​កីឡាការិនី​ថៃ​មួយរូប​ទៀត Natalie PANYAWAN បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ និង​កីឡាការិនី​កម្ពុជា យស កន្និការ ឈរ​នៅ​លេខ​៥ និង​កីឡាការិនី វន ស្រី​នី​ត បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦​។​

​ក្រៅពី​វិញ្ញាសា​ធំៗ​ទាំងពីរ​នៅ​នៅមាន​វិញ្ញាសា B1 (​ប្រកួត​៤​ជុំ ចម្ងាយ​១៤​គីឡូម៉ែត្រ​) កីឡាករ​ជម្រើសជាតិ​កម្ពុជា គ្រួច វ៉ា ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២​ បាន​ទៅ​កីឡាករ កែវ សុ​ផា មកពី​ក្លិប​ជិះ​កង់ RVC និង​លេខ​៣ បាន​ទៅ​កីឡាករ ឆាង រ័ត្ន​មុន្នី មកពី​ក្លិប​ជិះ​កង់​ខេត្តសៀមរាប ខណៈ​លេខ​៤ កីឡាករ ភោគ ចំណាប់ និង​លេខ​៥ ​កីឡាករ​មកពី​កំពត យូ​រ៉ា គីម​។​ ​វិញ្ញាសា B2​ ប្រកួត​បី​ជុំ​ចម្ងាយ​ជិត​ ១០​គីឡូម៉ែត្រ កីឡាករ​មកពី​ប្រទេស​ថៃ Surachet Sing jui ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២ ​កីឡាករ Vasco ramsperger មកពី​ក្រុម​ជិះ​កង់​ខេត្តកំពត លេខ​៣ ​កីឡាករ Pierre Yves CATRY មកពី​ក្រុម​កង់​ហោះ លេខ​៤ ​កីឡាករ ហុង ចាន់​មករា មកពី​ក្រុម​ជិះ​កង់​តាខ្មៅ និង​លេខ​៥ កីឡាករ Julius មកពី​ក្រុម​ជិះ​កង់ ICF កម្ពុជា​។​ ​វិញ្ញាសា E-Bikes ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ប៊ុត ឈឿន របស់​ក្រុម​កង់​ហោះ លេខ​២​ កីឡាករ អ៊ូ ស៊ីផា មកពី​ក្រុម​កង់​ហោះ និង​លេខ​៣ កីឡាករ Pascal CATRY ក្រុម​កង់​ហោះ​២​។​

វិញ្ញាសា C1 ជ័យជំនះ​បាន​ទៅ​កីឡាករ ពៅ សុភា​ន់ មកពី​ក្រុម​កង់​ហោះ, វិញ្ញាសា C2 ជ័យជំនះ​បាន​ទៅ​កីឡាករ ធី​ម លី​ម៉េង មកពី​ក្រុម​ជិះ​កង់​ខេត្តសៀមរាប, វិ​ញ្ញា​ C3 លេខ​១ ​បាន​ទៅ​កីឡាករ អ៊ី លាង​ម៉េង របស់​ក្រុម​ជិះ​កង់ Sun Bikes, វិញ្ញាសា Master ជ័យជំនះ​បាន​ទៅ​កីឡាករ គីម សម្បត្តិ មកពី​ក្លិប​ជិះ​កង់ Cycle Path Club, វិញ្ញាសា CMG ជ័យជំនះ​បាន​ទៅ​កីឡាករ ស្ម​គ្រ វិស្ណុ, វិញ្ញាសា VIP កីឡាករ ឈួន យ៉េន​របស់​ក្លិប Sun Bikes បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ វិញ្ញាសា​នារី ៣​ជុំក្នុង​ចំងាយ​ជាង ​៦​គីឡូ​ម៉ែត្រ កីឡាការិនី ខេន ម៉ាឡៃ ដណ្តើម​ជ័យជំនះ, វិញ្ញាសា C0 ដែលមាន​កីឡាករចូលរួម​ជាង ​៦០​នាក់​លេខ​១ បាន​ទៅ​កីឡាករ ជា សុ​បញ្ញា មកពី​ក្លិប​ជិះ​កង់​រិ​ទ្ធិ​សែន ខេត្តកំពង់ឆ្នាំង, វិញ្ញ​សា​កុមារ K2 ដែលមាន​កុមារ​ជាង ​៣០​នាក់​ចូលរួម​ប្រកួត​លេខ​១ ​បាន​ទៅ​កីឡាករ វន ដា​វីដ និង​វិញ្ញាសា K1 លេខ​១ ​បាន​ទៅ​កុមារា លី សុ​វណ្ណា​រាជ​មកពី​ក្លិប Sun Bike និងលេខ​១ ​កុមារី បាន​ទៅ បញ្ញា អ៊ា​ន មកពី​ក្រុម​ជិះ​កង់សុខសាន្ត​។ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ជុំ​ទី​១ នៃ​កម្មវិធី WURKZ Mountain Bike Series នឹងធ្វើ​នៅ​ព្រែកលៀប​រាជធានី​ភ្នំពេញ ខណៈ​ជុំ​ទី​៥ ដែល​ជុំ​ចុងក្រោយ​នឹងធ្វើ​នៅ​កំឡុង​ខែធ្នូ នៅ​រមណីយដ្ឋាន​គិរីរម្យ ខេត្តកំពង់ស្ពឺ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm