យន្តហោះ​ចម្បាំង​ធ្លាក់​លើ​អគារ​មួយ​កន្លែង​ក្នុង​ក្រុង​ Yeysk ប្រទេស​រុស្ស៊ី​បណ្តាល​ឲ្យ​មនុស្ស​ ៦​នាក់​ស្លាប់​

2022/10/18 06:50:51 pm        413

​រុស្ស៊ី៖ យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង ១គ្រឿងបាន​ធ្លាក់​ទៅលើ​អគារ​លំនៅឋាន​មួយកន្លែង​នៅ​ទីក្រុង Yeysk ភាគខាងត្បូង​ប្រទេស​រុស្ស៊ីក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦នាក់ស្លាប់ និង​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​ប្លុក​អគារ​លំនៅឋាន​។

​វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ ពី​ដុំ​ភ្លើង​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ចេញពី​អគារ​កម្ពស់​ ៩​ជាន់​កាលពី​ថ្ងៃ​ចន្ទ​។ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​បាន​និយាយថា​ មនុស្ស ​៦​នាក់​បាន​ស្លាប់ និង​ ១៩​នាក់​រងរបួស​ក្នុងនោះ​មាន​កុមារ ​២​នាក់ ហើយ​មន្ត្រី​ក្នុង​តំបន់​និយាយថា មនុស្ស ​៦​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​។​ ​យន្តហោះ​នេះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា ​ជា​យន្តហោះ Sukhoi Su-34 ហើយ​យោងតាម​ក្រសួងការពារជាតិបានឱ្យដឹងថា សមាជិក​អាកាសយានិក​បាន​លោត​ចេញមុនពេល​យន្តហោះ​ធ្លាក់​។ ​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​និយាយថា ខណៈពេល​ហោះ​ឡើងជា​ការហោះហើរ​ហ្វឹកហាត់​ ចេញពី​អាកាសយានដ្ឋាន​យោធា​នៅ​ភាគខាងត្បូង យន្តហោះ Su-34 បាន​ក៏​ធ្លាក់​។ មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​គឺ​ដោយសារ​ម៉ាស៊ីន​មួយ ​ក្នុងចំណោម​ម៉ាស៊ីន​យន្តហោះ​បាន​ឆាបឆេះ​ក្នុងអំឡុងពេល​ហោះ​ឡើង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm