ក្រុមការងារបន្តផ្ទៀងផ្ទាត់ឈ្មោះជូនពលរដ្ឋមានបណ្ណសមធម៌ថ្មី និងប្តូរបណ្ណសម្រាប់តំបន់ រុនតាឯក

2022/10/18 08:45:07 pm        197

សៀមរាប៖ ក្រុមការងារជំនាញ មកពីក្រសួងស្ថានប័នពាក់ព័ន្ធ បានបន្តយុទ្ធនាការលើកទី៣ ក្នុងការផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋមានបណ្ណសមធម៌ថ្មី ​និងប្តូរបណ្ណជូនពលរដ្ឋ ដែលស្ម័គ្រចិត្ត​ទៅរស់នៅក្នុង ​ឃុំរុនតាឯក ឃុំពាក់ស្នែង ។

ជាការអនុវត្តតាមបទបញ្ជា របស់សម្តេច នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រុម​ការងារមូល​និធិជាតិ​ជំនួយ​សង្គម​ នៃក្រសួងសង្គមកិច្ច ​ដោយមានការសហការគាំទ្រ​ពី​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម ​និង​ក្រសួងផែនការ ​បានបន្តយុទ្ធនាការលើកទី៣ ក្នុងការ​ផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋមានបណ្ណសមធម៍ថ្មី និងប្តូរបណ្ណជូនគ្រួសារ​ទៅរស់នៅ​ភូមិរុនតាឯក ឃុំរុនតាឯក​ និងពលរដ្ឋទៅរស់នៅឃុំពាក់ស្នែង ​ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភ​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះ ​និងកុមារអាយុក្រោម២ឆ្នាំ។

គិតត្រឹមម៉ោង ១៨:០០ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ទទួលបាន ​លទ្ធផលដូចខាងក្រោម៖

- គ្រួសារក្រីក្រផ្ទៀងផ្ទាត់​ និងបើកប្រាក់បានចំនួន ១,៤២៨ គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៤៦៥,៨០០,០០០រៀល

- គ្រួសារប្តូរបណ្ណមានចំនួន ២៩០គ្រួសារ ដែលគ្រួសារទាំងនេះនឹងត្រូវបន្តបើកសាច់ប្រាក់​ឧបត្ថម្ភ​ខែតុលា ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ​ដោយសារគ្រួសារនេះបានបើកខែកញ្ញារួចហើយ

- ស្រ្តីមានផ្ទៃពោះ ១១នាក់ ​និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៧នាក់ ចំណាយថវិកាចំនួន ៧២០,០០០រៀល

» ក្រុមការងារនឹងបន្តផ្ទៀងផ្ទាត់គ្រួសារ នៅសល់ចំនួន ៣,០៧៥ ទៀត ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        23
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm