ខេត្តបាត់ដំបង-ប៉ៃលិន ឯកភាពគ្នាលើការកែសម្រួល និងកំណត់ព្រំប្រទល់

2022/10/18 09:24:36 pm        302

បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ជួបគ្នា​នៅព្រំប្រទល់ខេត្ត ​ដើម្បីពិនិត្យកែសម្រួលព្រំប្រទល់ខេត្តទាំងពីរសំដៅ​បង្ក​លក្ខណៈងាយ​ស្រួលដល់ប្រជាជនទាំងសងខាង។

ជំនួបនេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្ពានភ្នំដំបង ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ឃុំមានជ័យ ​ស្រុកសំឡូត​ ខេត្តបាត់ដំបង។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ​បាន​ចុះពិនិត្យ និងផ្ទៀងផ្ទាត់នូវចំណុចភូមិសាស្ត្រដែលត្រូវរៀបចំកែ​សម្រួលព្រំប្រទល់​រដ្ឋបាលឡើងវិញ​ឱ្យបានច្បាស់លាស់។

ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ជាក់លាក់លើប្លង់ផែន​ទី​កំណត់យក​ស្ទឹងបរឡាង ​ក្នុងភូមិសាស្ត្រឃុំមានជ័យ ​និងផ្នែកខ្លះទៀតក្នុងឃុំសំឡូត ធ្វើជាព្រំប្រទល់ខេត្ត។ដោយឡែកនៅក្នុងស្រុកកំរៀង ​កំណត់យកស្ទឹងមង្គលបុរី ​ស្ថិតក្នុងភូមិសាស្ត្រនៃឃុំកំរៀង និង​ផ្នែកខ្លះទៀត​ក្នុងឃុំតាក្រី ​ដើម្បីធ្វើជាព្រំប្រទល់ខេត្ត។

អភិបាលខេត្តទាំងពីរ បានជំរុញដល់មន្ទីរដែនដីនៃខេត្តទាំងពីរ ឱ្យបន្តជួបគ្នាដើម្បីធ្វើការងារជំនាញ​ឱ្យបានកាន់តែលម្អិតច្បាស់លាស់ថែមទៀតក្នុងការផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តនីមួយៗ​ឱ្យបានត្រឹមត្រូវ​ជាក់លាក់។

គួរបញ្ជាក់ថា ​ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កំណត់ព្រំប្រទល់​រដ្ឋបាលជាក់លាក់​ជាថ្មីឡើងវិញ​រវាងខេត្តទាំងពីរ ក្នុងនោះយ៉ាងហោចណាស់ផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា​ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ​ត្រូវប្រគល់​ទៅឱ្យខេត្តប៉ៃលិន កាន់កាប់៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm