គ្រូបង្វឹក​វៀតណាម​ជោគជ័យ​បំផុត Park Hang-seo ប្រកាស​ចាក​ចេញពី​តំណែង​ក្រោយ​ចប់ AFF Championship

2022/10/18 09:45:29 pm        150

​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​វៀតណាម​ដែល​ជោគជ័យ​បំផុត​លោក Park Hang-seo បានប្រកាស​ចាក​ចេញពី​តំណែងហើយ​នៅក្រោយ​ចប់​ព្រឹត្តិការណ៍​​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship​។ ​​សមាគម​បាល់ទាត់​វៀតណាម​បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន ពី​ការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ​។

​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​លើក​ពាន AFF Championship ឆ្នាំ២០១៨ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Asian Cup ២០១៩ និង​ដឹកនាំ​ក្រុម​វៀតណាម​ឡើងដល់​ជុំ​ទី៣ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​តំបន់​អាស៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម​។ ​​លោក Park Hang-seo ដែលជា​គ្រូបង្វឹក​មាន​ប្រជាប្រិយភាព​មួយ​នៅ​វៀតណាម​នោះ ក៏បាន​ដឹកនាំ​វៀតណាម​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម ២លើក​ផងដែរ​ក្នុងការ​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​។

​​លោក Park បាន​និយាយថា រយៈពេល ៥ឆ្នាំ​កន្លងមកនេះ ​លោក​បាន​ជួប​អនុស្សាវរីយ៍​ល្អៗ​ច្រើន​រាប់មិនអស់ និង​មានដំណើរ​សប្បាយរីករាយ​ជាច្រើន​ជាមួយ​បាល់ទាត់​វៀតណាម​។ ​​លោក​បាន​បន្តថា ថ្វីបើ​ចាកចេញ លោក​នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ជាមួយ​បាល់ទាត់​វៀតណាម រឺក៏​អនាគត​លោក​អាចមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​សារជាថ្មី​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែធ្នូ​បញ្ចប់​នៅ​ថ្ងៃទី១៦ ខែមករា ​ឆ្នាំ២០២៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        90
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm