អភិបាលខេត្តឧត្តរមានជ័យ ធ្វើការជួសជុលផ្លូវក្នុងមូលដ្ឋានដែលរងការខូចខាត ដូចបានសន្យាបន្ទាប់ពី​រាំងភ្លៀង​

2022/10/18 11:26:01 pm        398

ឧត្តរមានជ័យ៖ កំណាត់ផ្លូវកៅស៊ូមួយចំនួនក្នុងមូលដ្ឋានភូមិចំនួន២ គឺភូមិអូរក្រវ៉ាន់ និងភូមិឈូក ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្ត ឧត្តរមានជ័យ ដែលរងការខូចខាត ជាលក្ខណៈផ្លូវ​សំបុក​មាន់​កន្លងមក ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ជាបណ្ដោះអាសន្ដ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២នេះ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវ​ចំនួន២ភូមិ​ខាងលើកនេះ ដោយកន្លងមក​ ផ្លូវនេះ ទទួលរងការខូចខាត​ជា​លក្ខណៈសំបុកមាន់​ច្រើន​កន្លែង​ពិបាកក្នុងការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយតែ​មាន​ភ្លៀងធ្លាក់​ជាប់ៗគ្នា​រាល់ថ្ងៃផងនោះ​ធ្វើឲ្យការ​ជួសជុល​ជូន​ពលរដ្ឋមានការ​យឺតយ៉ាវ។

ឯកឧត្តម បន្តថា មកដល់ពេលនេះ ​ដោយសារស្ថានភាពអាកាសធាតុអំណោយ​ផល​ល្អ​មិនមាន​ភ្លៀងធ្លាក់​នោះទើបអាជ្ញាធរខេត្ត​ បានចាប់​ផ្តើម​ធ្វើការ​ជួសជុល​ឈូស​ឆាយ​ចាក់​ក្រួស​ក្រហម​លុបក្រឡុក​សំបុកមាន់ជាបណ្តោះអាសន្នឡើងវិញ ដើម្បី​សម្រួល​ដល់ការធ្វើរបស់ពលរដ្ឋក្នុង​មូលដ្ឋាន​ឲ្យ​មានភាពល្អប្រសើរជាងមុនជាបណ្តោះអាសន្ន។

ដោយឡែកចំពោះផ្លូវក្នុងមូលដ្ឋានទីតាំងភូមិផ្សេងៗទៀត អាជ្ញាធរខេត្ត​កំពុង​គិតគូរ​យកចិត្តទុក​ដាក់ខ្ពស់​ក្នុងការ​ជួយ​សម្រួលការ​ជួសជុល​ជូនបងប្អូន​ប្រជាពលរដ្ឋដូចៗគ្នា​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ក្នុងមូលដ្ឋាន​របស់​បងប្អូនប្រជាពលរដ្ឋ​ដែល​ទទួល​រងការខូចខាត​កន្លងមក​។

គួរបញ្ជាក់ថា កំណាត់ផ្លូវក្នុងមូលដ្ឋាន​ដែលរងការខូចខាត​ខាង​លើ​នេះ ​អាជ្ញាធរខេត្ត​និង​គិតគូរ​ធ្វើការ​ចាក់កៅស៊ូឡើងវិញ នៅពេលក្រោយបន្ទាប់ពីគម្រោងថ្មីបានមកដល់​នោះ៕ អត្ថបទ៖ ឃិន សា​រិទ្ធ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm