ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកណ្តាល ​ទទួល​បាន​កា​រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ

2021/04/27 09:59:58 am        597

កណ្ដាល ​៖ នៅ​ថ្ងៃ​ឈប់សំរាក​ចុង​សបា្តហ៍ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​ជូន​ប្រជាជន​ទូទាំង​នៅក្នុង​ខេត្តកណ្តាល​ គឺ​បាន​និង​កំពុង​ដំណើរកា​រ​ចាក់​ជា​ធម្មតា ​ហើយ​ការ​ចាក់​នោះ​ គឺមាន​ធ្វើឡើង​ នៅតាម​មន្ទីរ​បង្អែក​ក្រុង​ស្រុក​ទាំង​១១ ​និង​មាន​ពង្រីក​ការ​ចាក់​នៅ​តាម​មណ្ឌល​សុខភាព​ចំនួន​១១ កន្លែង​ទៀត ​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

សម្រាប់​ការពង្រីក​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​នៅ​មណ្ឌល​សុខភាព​នេះ បើតាម​បណ្តា​ព្រះសង្ឃ មន្ត្រីរាជការ ​ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ស្វាយ​រលំ​សង្កាត់​ស្វាយ​រលំ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​ថា ពលរដ្ឋ​មាន​សប្បាយ​រីក​ខ្លាំង​ណាស់ ខណៈ ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​កំណត់​យក​ខេត្តកណ្តាល​ខេត្ត​អាទិភាព​ទី​២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ទូទៅ​ដែល​មាន​វ័យ​ចាប់ពី​១៨​ឆ្នាំ ​ឡើងទៅ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​ហើយ​ការ​ចាក់​នោះ​ទៀត គឺ​បាន​ពង្រីក​មកដល់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្នង​ផ្ទះ​ពលរដ្ឋ​។

សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅតាម​មណ្ឌល​សុខភាព​ស្វាយ​រលំ​នេះដែរ គេ​សំគាល់​ឃើញថា ខេត្តកណ្តាល​បាន​ដាក់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ចំនួន​១០​នាក់ អនុវត្ត​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ ហើយ​និង​មានការ​ចូលរួម​ស្ម័គ្រចិត្ត​ពី​ក្រុង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់ ជួយ​រៀបចំ​ចុះឈ្មោះ រក្សា​គន្លាត ​វ៉ាក់សាំង​កំដៅ ​និង​រក្សា​អនាម័យ ​ការពារ​កូ​វីដ​១៩ ​ដែល​ធ្វើ​ទិដ្ឋភាព​ការ​ចាក់ ​មិន​មាន​ការ​កកស្ទះ ​មិន​ប្រជ្រៀត​គ្នា​ជាដើម​។

សូមបញ្ជាក់ថា ​នៅក្នុង​ដំណើរការ​អនុវត្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​រយៈពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​១៥ ខែមេសា​នេះ​ នៅក្នុង​ខេត្តកណ្តាល ​បាន​ទទួល​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល ប្រមាណ​ជាង​៦​ម៉ឺន​ដូ​ស ​សម្រាប់​ដំណើរ​ការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​កូ​វីដ​១៩​នៅក្នុង​សហគមន៍​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm