កីឡា​ប៉េតង់​នឹង​សាងសង់​ទីលាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​ក្រោម​ជំនួយ​ CAMSOC

2022/10/19 05:53:42 pm        69

​ប៉េតង់៖ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រកាស​សាងសង់​ទីលាន​ស្ដង់ដារ​អន្ដរជាតិ​មួយ សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ កាលពី​ថ្មីៗ។​

​ឯកឧត្តម​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ទីលាន​ស្ដង់ដារ​នេះគឺជា​លក្ខណៈ​កីឡដ្ឋាន​តូច​មួយ ដែលមាន​ទីលាន​ប្រកួត​នៅ​កណ្ដាល ហើយ​មាន​កៅអីអង្គុយ​ទស្សនា​ព័ន្ធ​ជុំវិញ ដែល​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ ៨០០ ទៅ ៩០០​នាក់។ គម្រោង​នេះនឹង​ចាប់ផ្ដើម​សាងសង់​ក្នុង​សប្ដាហ៍​នេះ ក្រោម​ជំនួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។​ ​ឯកឧត្តម សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​គូសបញ្ជាក់ថា តាមរយៈ​សមិទ្ធផល​ថ្មី ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ជំរុញ​ឲ្យ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុងការ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ក៏ដូចជា​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះ។​

​គួរ​ដឹងថា ទីលាន​ស្ដង់ដារ​លក្ខណៈ​បិទ​ជិតដែល​សហការ​សាងសង់រវាង​សហព័ន្ធ និង​ផ្គត់ផ្គង់​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នេះគឺ​ស្ថិត​នៅជាប់​នឹង​ទីលាន​ប៊ូល និង​ប៉េតង់ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នាពេល​បច្ចុប្បន្ន។ តាម​ការបញ្ជាក់​ទីលាន​ថ្មី​នេះគឺ​សម្រាប់​បម្រើ​ឲ្យ​តែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ ខណៈ​ការប្រកួត​ជម្រុះនឹងត្រូវ​ប្រកួត​នៅ​ទីលាន​ខាងក្រៅ ដែល​ធ្លាប់​ទទួល​រៀបចំ​ការប្រកួត​អន្ដរជាតិ​ជាច្រើន​មកហើយ ក្នុងនោះ​ក៏មាន​ការប្រកួត​ជើងឯក​ពិភព​លោក​ម្ដង​ផងដែរកាលពី​ឆ្នាំ​២០១៩ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm