ប្រមុខក្រសួងមហាផ្ទៃ៖ អាជ្ញាធរត្រូវមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាបគ្រឿងញៀន ដើម្បីបង្ការផលវិបាកក្នុងសង្គម នាពេលខាងមុខ

2022/10/19 07:23:16 pm        619

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​យ៉ាងម៉ឹងម៉ាត់ជាថ្មីម្តងទៀត ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែ​មាន​ឆន្ទៈខ្ពស់បន្ថែមទៀតក្នុងការទប់ស្កាត់ ​និងបង្ក្រាបឱ្យបាននូវបទល្មើសគ្រឿង ប្រសិនបើមិន​ប្រញាប់ប្រញាល់​ទប់ស្កាត់​ឲ្យបានទាន់ពេលវេលានាពេលនេះទេ វានឹងមានផលវិបាក​នៅ​ក្នុងសង្គមជាតិ នាពេលខាងមុខនេះ។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នូវអគារទំនើប​ហ្វឹកហាត់​បាញ់​គ្រាប់ពិតអាវុធខ្លី និង​ជួប​សំណេះសំណាល​ជាមួយថ្នាក់​ដឹកនាំ ​គ្រូ​នគរបាលជាតិ ​និង​មន្ដ្រី​នៃបណ្ឌិត្យសភា​នគរបាល​កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ នៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ​ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានលើកឡើងនាពេលបច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសរងគ្រោះ​ដោយ​ពួក​ឧក្រិដ្ឋ​ជន​យកធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើស​ ដូចជា​ឧក្រិដ្ឋ​កម្មឆ្លងដែន បទល្មើសជួញដូរ​មនុស្សខុសច្បាប់ ​ព្រមទាំងបទល្មើសគ្រឿងញៀនជាដើម។

សម្តេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលប្រើប្រាស់ និងផលិត​គ្រឿង​ញៀន​ទាំងស្រុងនោះឡើយ​ ប៉ុន្ដែវាក្លាយទៅជាទីកន្លែងផលិតនូវសារធាតុញៀនផ្សំ​ តាម​រយៈគីមីផ្សំ ដែលផលិតផលពាក់កណ្ដាលសម្រេច ​ត្រូវបាននាំចូលមកកម្ពុជា។

សម្ដេច បន្ដថា នៅពេលនាំចូលនូវផលិតផល​ពាក់​កណ្ដាលសម្រេច ​ចំពោះ​សាធារធាតុគីមីទាំង​ឡាយ​ផ្សំតាមរូបមន្ដ​របស់ពួកគេនោះ ​យកទៅលាក់​ ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត រួចហើយ​នាំ​ចេញទៅប្រទេសទី៣ ​ក្នុងមួយផ្នែកចែកចាយនៅកម្ពុជា។

សម្តេចប្រមុខក្រសួងមហាផ្ទៃ ​បានសង្កត់ធ្ងន់ថា«បញ្ហានេះ(គ្រឿងញៀន) យើងចាំបាច់ត្រូវមាន​ការ​ប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ ​បង្ក្រាបនូវបទល្មើសនេះឱ្យខានតែបាន ពីព្រោះ​ផលលំបាក ​នៃសង្គមរបស់យើងវានឹងកើត​មាននៅពេលខាងមុខ ប្រសិនបើយើងមិនបានយកចិត្ត​ទុកដាក់បង្ក្រាប​ និងដោះស្រាយបញ្ហាទាំងនេះចាប់ពីពេលនេះតទៅនោះទេ»។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើងជាសំនួរផងដែរថា តើអ្វីទៅ​ហៅថា​ផលវិបាក? គឺវាប៉ះពាល់ដំបូងបំផុត ​ធនធានមនុស្ស ​មនុស្សពេញវ័យ ​ជាដើម គឺនឹងក្លាយទៅ​ជាអ្នក​ជក់គ្រឿងញៀន។

ទន្ទឹមនឹងនេះ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ​ចោលលួច ​ចោលប្លន់ ជាដើម វានឹងកើតមានឡើង​ផងដែរ។​សម្ដេច បានឱ្យដឹងទៀតថា ជាក់ស្ដែងបញ្ហាទាំងនេះបានកើត​មានឡើងរួចទៅហើយ នៅតាមបណ្ដា​ប្រទេស​មួយ​ចំនួនក្នុងតំបន់។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ​ក៏បានណែនាំឲ្យអាជ្ញាធរត្រូវបង្ក្រាបទាន់​ពេលវេលានូវ​ល្បែង​អនឡាញ និងល្បែងគ្រប់ប្រភេទ​ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។ ​ជាងនេះទៅទៀត សម្ដេច​ក៏បានណែនាំដល់អាជ្ញាធរ ត្រូវបង្ក្រាបបទល្មើស ​ការជួញដូរមនុស្សព្រោះថា កម្ពុជាគឺជាប្រទេស​រងគ្រោះហើយដើម្បីលុបបំបាត់បទល្មើសទាំងនេះរាជរដ្ឋាភិបាលកម្ពុជា ​និងក្រសួមហាផ្ទៃបាន​ដាក់​ចេញគោលនយោបាយ ភូម-ឃុំមានសុវត្ថិភាពផងដែរ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរអគុណចំពោះ បងប្អូន​សមត្ថកិច្ចទាំងអស់ដែលបានខិតខំថែរក្សា​សន្តិសុខសណ្តាប់ធ្នាប់សង្គម និងបាន​ខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសនានា ​កាលពីពេលកន្លងមកផងដែរ បើទោះបីជា​សកម្មភាពខ្លះវានៅមានភាព ​ចន្លោះប្រហោងក៏ដោយនោះ៕អត្ថបទ៖ បានចក់


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm