នគរបាល​បារាំង​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​នៅ​ទីក្រុង​ប៉ារីស​

2022/10/19 07:24:45 pm        626

​បារាំង៖ ក្រុមបាតុករ និង​នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​ប៉ះទង្គិច​គ្នា ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារបណ្តាលមកពី​កង្វះ​ប្រេងឥន្ធនៈ ​និង​ការកើនឡើង​តម្លៃ​ទំនិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស។​

​ឧស្សាហកម្ម​នៅ​ទូទាំងប្រទេស​បារាំង​បាន​បន្តធ្វើ​កូដកម្ម ​ដើម្បី​ជំរុញ​ការដំឡើង​ប្រាក់​ឈ្នួល​ទប់ទល់​ការកើនឡើង​អតិផរណា បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​កូដកម្ម​ជាច្រើន​សប្តាហ៍ធ្វើឱ្យប៉ះពាល់​ដល់​រោងចក្រ​ចម្រាញ់​ប្រេង និង​បង្កឱ្យមាន​ការខ្វះខាត​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​។ បុគ្គលិក​បម្រើការ​ផ្នែករថភ្លើង និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងទៀត រួមជាមួយ​ក្រុមហ៊ុនរ​ថយ​ន្ត​ដឹកទំនិញ និង​រថយន្តក្រុង ព្រមទាំង​គ្រូបង្រៀន និង​បុគ្គលិក​មន្ទីរពេទ្យ​សាធារណៈ បាន​ស្តាប់​តាម​ការអំពាវនាវ​រប​ស់​សហជីព​កម្មករ​ប្រេង ​សម្រាប់​ឧស្សាហកម្មប្រទេស​បារាំង​ដើម្បី​ជំរុញ​ការដំឡើង​ប្រាក់ខែ​។​ ​មាន​របាយការណ៍​ជាច្រើន​ អំពី​ការរំខាន​ដល់​រថភ្លើង​ល្បឿន​លឿន​នៅ​ភាគ​ខាងជើង ព្រមទាំង​រថភ្លើង​អន្តរ​ទីក្រុង​ដែល​ត​ភ្ជាប់​ប្រទេស​បារាំង​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​។

ការតវ៉ា​កាលពី​ថ្ងៃ​អង្គារបានកើត​ឡើង​បន្ទាប់ពី​សហជីព ​CGT ឆ្វេងនិយម​បាន​ច្រានចោល​កិច្ចព្រមព្រៀង​លើ​ការដំឡើង​ប្រាក់​ឈ្នួល ​ដែល​ក្រុមហ៊ុន​ប្រេង​យក្ស Total Energies បាន​ជាប់គាំង​ក្នុង​ដំណើរការ​ជាមួយ​សហជីព​ពីរ​ផ្សេងទៀត​។​ ​ក្រុមអ្នកតវ៉ា​បានទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ជាង​នេះ ​ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ថាមពល​ដែល​បាន​មើលឃើញ​តម្លៃ​ប្រេង និង​ឧស្ម័ន​ហក់​ឡើង​ខ្ពស់ ខណៈ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​កាន់តែខ្លាំង​ឡើង​ប៉ះពាល់​ដល់​វិបត្តិ​ថាមពល​។​ រថយន្ត​ជាច្រើន​ជួរ​ត្រូវបាន​គេ​ឃើញ​ ជាច្រើន​សប្តាហ៍​មកហើយ​នៅ​ទូទាំងប្រទេស​បារាំង​ ដែល​អ្នកបើក​បរបានរ​ង់​ចាំ​ចាក់​ប្រេង​។ ស្ថានីយ​ប្រេងឥន្ធនៈ​ជាច្រើន​កន្លែង​បាន​បិទទ្វារ​ណ្តោះ​អាសន្ន ខណៈ​កំពុង​រង់ចាំ​ការដឹកជញ្ជូន​មកដល់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        119
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm