ឯកឧត្តម គន់ គីម អំពាវនាវ​ឱ្យ​អតីត​យុទ្ធជន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ឲ្យ​បាន​គ្រប់គ្នា​

2021/04/27 09:59:58 am        27

ឧត្ដរមានជ័យ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ ដល់​ អតីត​យុទ្ធជន​ទាំងអស់ ដែល​មិន​មាន​បញ្ហា​សុខភាព​ ឱ្យ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ឲ្យ​បាន គ្រប់គ្នា ដោយ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន ដែល​ចោទថា ​វ៉ាក់សាំង​របស់​ប្រទេស​ចិន ​ពេល​ចាក់​ហើយ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​។

ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​អតីត​យុទ្ធជន និង​គ្រួ សារ នៅ​ខេត្ត​ប៉ៃលិន កាលពីថ្ងៃទី​១០ ខែមេសា ​ម្សិលមិញ ​ត្រូវបាន​អមដំណើរ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្ត​ប៉ៃលិន ផង​នោះ ឯកឧត្តម គន់ គីម បាន​លើកឡើងថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ មន្ត្រី​រាជ ការ កងកម្លាំងប្រដាប់អាវុធ ​ជាពិសេស​អតីតយុទ្ធជន ឲ្យ​បាន​គ្រប់គ្នា​។

ឯកឧត្តម បាន​បញ្ជាក់ថា វា​ពិត​ជាមាន​សារសំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ រាជរដ្ឋាភិបាល ​នៅតែ​គិតគូរ​ចំពោះ​អតីតយុទ្ធជន ​និង​គ្រួសារ មិន​មាន​បោះបង់​អ្នកណា​មួយ​ចោល នោះឡើយ​។

ឯកឧត្តម គន់ គីម និង​ក្រុមការងារ បាន​ថ្លែង​នូវ​សារ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេ​ជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​យុទ្ធជន​ទាំងអស់គ្នា ដោយ​សម្តេច ​ក៏បាន​ជូនពរ​ដល់​អតីត យុទ្ធជន​ទាំងអស់ ឱ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការអនុវត្ត​នូវ​វិធានការ​អនាម័យ​ផ្សេងៗ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ឯកឧត្តម ​បានឱ្យដឹងថា​ នៅក្នុង​ខេត្ត​ប៉ៃលិន ក្រុមការងារ ក៏​នឹង​រៀបចំ​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ ជន ដែល​មាន​ដី តែ​គ្មាន​ផ្ទះ​ នៅពេល​ក្រោយ តាមរយៈ​លោកជំទាវ ​បាន ស្រីមុំ ​អភិបាលខេត្ត និង​ជា​ប្រធាន កិត្តិយស​អតីត​សមាគម​យុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​។

ក្នុងឱកាស​នោះ លោកជំទាវ បាន ស្រីមុំ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ទាំង​ទ្វេរ តាមរយៈ​ឯកឧត្ត​ម គន់ គីម ដែល​សម្ដេច បាន​គិត​គូរ​អំពី​អតីតយុទ្ធជន​នៅក្នុង​ខេត្ត​ប៉ៃលិន ​ដែលមាន​ការផ្ដល់​នូវ​វ៉ា​ក់សាំង​ បង្ការ​ជំងឺ​កូ​វីដ​-១៩ ​និង​ការសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ ដែលមាន​ជីវភាព​ខ្វះខាត​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm