ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបការយល់ដឹងអំពីវិធានការផ្លូវច្បាប់លើផ្តល់ឥណទានខុសច្បាប់

2022/10/19 09:18:47 pm        435

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបការយល់ដឹងបន្ថែមដល់ភាគីពាក់ព័ន្ធ អំពីវិធានការផ្លូវច្បាប់ចំ​ពោះការ​ផ្សព្វផ្សាយ ​និងផ្តល់ឥណទានខុសច្បាប់, ​ដាក់ចេញនូវវិធានការអប់រំ ឬណែនាំ​ដល់​ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវា​ធនាគារផ្លូវការ​ និងចាត់វិធានការតាមផ្លូវច្បាប់​ចំពោះអ្នកផ្តល់​សេវា​ធនាគារមិនមានច្បាប់អនុញ្ញាត។

ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ នេះ ​រួមសហការជាមួយក្រសួង​យុត្តិធម៌, អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងអង្គភាពពាក់ព័ន្ធ ​បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិធានការនិង​ការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ ​និងផ្តល់ឥណទានដោយខុសច្បាប់​ ដោយកន្លងមកនេះ ធនាគារជាតិ​នៃកម្ពុជា ​បានសង្កេតឃើញថា មានជនខិលខូចមួយចំនួន​នៅតែបន្តធ្វើការ​ផ្សព្វផ្សាយ​យ៉ាងបើកចំហ ​ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ​ជាច្រើនដូចជា ប្រព័ន្ធអនឡាញ, បណ្តាញ សង្គម, ការផ្សព្វផ្សាយតាម​ខិត្តប័ណ្ណ និងការបិតផ្សាយ​តាម​ទីកន្លែងសាធារណៈនានាជាដើម។

ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា ៩ នៃច្បាប់ ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ​ការផ្តល់ឥណទានខុសច្បាប់នេះ ​ក៏ផ្តល់ផលប៉ះពាល់ដល់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយក​អត្រាការ​ប្រាក់ខ្ពស់ហួសហេតុ ​និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌ ​និងយន្តការការពារ​អតិថិជន ​អាចជំរុញឱ្យមានអំពើហិង្សា​ ការបាត់បង់ទ្រព្យធានា ​និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ, ហើយក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី “ការផ្សព្វផ្សាយនិងផ្តល់ឥណទាន​ដោយ​ខុសច្បាប់” ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជន អំពីគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលផ្តល់សេវាឥណទាន​ និងសេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ចំពោះអ្នកផ្តល់សេវាឥណទានខុសច្បាប់ និងក្រៅផ្លូវការ។

ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងក្រសួងយុត្តិធម៌ នឹង​រៀបចំ​ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ​អំពីលទ្ធផលនៃសិក្ខាសាលា ក៏ដូចជាជំហរនៃកិច្ច​សហការគ្នា​ទៅវិញទៅមក ក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ​ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ​ និងផ្តល់ឥណទានខុសច្បាប់៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        44
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm