ក្រុមហ៊ុន OCIC និងសុវណ្ណាភូមិឡាយហ្វ៍ រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីជួយកុមារកម្ពុជា

2022/10/19 11:09:14 pm        263

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជាហៅកាត់ថា អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុនសុវណ្ណាភូមិឡាយហ្វ៍ (SVL) បានសហការគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ Family Fun Bike លើកដំបូងរបស់ខ្លួននៅថ្ងៃទី១៦ ខែតុលា ក្នុងគោលបំណងប្រមូលថវិកា ដើម្បីបរិច្ចាកទៅកាន់ Sipar Cambodia និងមន្ទីពេទ្យកុមារអង្គរ។

ព្រឹត្តិការណ៍ Family Fun Bike នេះពោរពេញទៅដោយភាពសប្បាយរីករាយ ដោយមានការជិះកង់ជាលក្ខណៈគ្រួសារ និង ជាក្រុមផងដែរ ដើម្បីប្រមូលថវិការជួយដល់កុមារកម្ពុជាដែលក្នុងស្ថាប័នទាំងពីរនេះ។ គួរបញ្ជាក់ផងដែរថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OCIC និងសុវណ្ណាភូមិឡាយហ្វ៍ ក្នុងការលើកកម្ពស់សុខមាលភាព ក៍ដូចជាអាចឧបត្ថម្ភថវិការដែលប្រមូលបាន ដើម្បីទិញសម្ភារៈសិក្សាផ្សេងៗទៀតជូនដល់កុមាកម្ពុជាផងដែរ។   

កម្មវិធីនេះបានធ្វើនៅ Sakura Avenue ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ដ៏មានសក្ដានុពល ក៏ដូចជាមានគំរោងរបស់ក្រុមហ៊ុន OCIC ជាច្រើន ដូចជា Food Palace, Car City និង ជាសាកលវិទ្យាល័យខេមតិចជាដើម។ កម្មវិធីនេះបានទទួលបានការសហការគាំទ្រដោយ InterCare Medical Center, Canadia Bank, Dara Hotels, LM Car, The Elysee, The Olympia Mall, Sorya Center Point, ICE Electronics, Dinosaurs Alive, Coconut Park, Ratana Plaza, Dara Insurance, Dara Ventures, Dara Safe Cambodia, Brilliant Advertising, Go on Tailor, NTL and Cana Concrete ដែលគិតជាទឹកប្រាក់ជាង $6,000 ដើម្បីចែករំលែកស្មើៗគ្នាទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងស៊ីប៉ាកម្ពុជា។

បច្ចុប្បន្ន OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ ជំនាញស្នូលរបស់ក្រុមហ៊ុន គឺនៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង Olympia City Complex ជាដើម៕​ អត្ថបទ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm