ក្រសួង​សង្គមកិច្ច និង​យូ​នី​សេ​ហ្វ នាំយក​អំណោយ​ជូន​កុមារ​ក្នុង​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២

2022/10/20 12:41:58 am        948

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមទាំង តំណាង​អង្គការយូ​នី​សេ​ហ្វ ប្រចាំ​តំបន់ និង​ថ្នាក់ដឹកនាំ​ដទៃទៀត បាន​នាំយក​អំណោយ ចែកជូន​កុមារ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​រស់នៅក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម តូច ចាន់នី អគ្គនាយក​សេវា​សង្គមកិច្ច តំណាង​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមទាំង​តំណាង​អង្គការ យូ​នី​សេ​ហ្វ ប្រចាំ​តំបន់ និង​ថ្នាក់ដឹកនាំ​ដទៃទៀត បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ផ្ដល់ជូន​ដល់ កុមារ​រងគ្រោះ​ជាង ១០០​នាក់ ដោយ​ទឹកជំនន់​រស់នៅក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ស្ថិតនៅ ឃុំ​ឬ​ស្ស​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។​

​អំណោយ​ទាំងនោះ រួមមាន អង្ករ ៥០​គីឡូ​ចំ​នួ​ន១៥​ប៉ាវ មី​១០​កេះ ទឹកត្រី ១០​យួរ ទឹក​ស៉ី​អ៉ី​វ ១០​យួរ ត្រីខ​១​កេះ សាប៊ូ ១១៥​ដុំ សាប៊ូម្សៅ ១២​គីឡូ ទឹក​ផ្លែឈើ ៥​កេះ និង​ថវិកា ៥០​ម៉ឺន​រៀល​។​

​ខណ​:​ចុះសួរសុខទុក្ខ​និង​ផ្ដល់​អំណោយ​ជូន​កុមារ​នេះ ឯកឧត្តម តូច ចាន់នី បាន​សម្តែង​ការ​អរគុណ​ដល់​បណ្ដា​អង្គការ​នានា​ដែល​បាន​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការផ្តល់សេវា​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​កំពុង​ជួប​ការលំបាក​នៅ​កម្ពុជា​។

​ឯកឧត្តម ក៏បាន​កោតសរសើរ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អង្គការ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់សេវា​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​ការលំបាក ដើម្បី​ឆ្លើយតប​នឹង ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង សំដៅ​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។​

​ក្នុងឱកាស​នោះ លោក​អគ្គនាយក ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី វង សូត ដល់​ក្មួយៗ​កុមារ​ដែល​កំពុងស្នាក់នៅ និង​បុគ្គលិក​មើលថែ​កុមារ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​មិន​ទុកអោយ​ពួកគាត់​រស់នៅ​ដោយ​ឯកោ​ឡើយ​។

ជាមួយគ្នានេះ សូម​បងប្អូន ក្មួយៗ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការកើតឡើង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ល្អ​កុំ​អោយមាន​ជម្ងឺ​ផ្សេងៗ​ផងដែរ​៕ អត្ថបទ​៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm