មនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ធ្វើទំនើបកម្ម សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

2022/10/20 02:08:15 am        503

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈៀង សែ ប្រធានមនី្ទរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បច្ចុប្បន្នមនី្ទរពេទ្យ កំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺមិនឆ្លង។

​លោកវេជ្ជបណ្ឌិត ឈៀង សែ បានបន្ថែមទៀតថា មនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ គិតមកដល់ពេលនេះ មានអាយុកាល១០ឆ្នាំមកហើយ មានបុគ្គលិកសុខាភិបាល ចំនួន៦២នាក់ និងមន្រី្តកិច្ចសន្យាចំនួន៤នាក់ ទន្ទឹមនោះមនី្ទរពេទ្យ បានផ្តល់សេវាសុខាភិបាលជាច្រើន ជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ដូចជាជំងឺទូទៅ ផ្នែកមនុស្សចាស់ និងកុមារ ផ្នែកសម្ពព ផ្នែករោគស្រី្ត ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់តូច ឆ្លុះអេកូ ផ្នែកមនី្ទរពិសោធន៍ ផ្នែកជំងឺមាត់-ធ្មេញ ផ្នែកជំងឺផ្លូវចិត្ត និងបំពានគ្រឿញៀន និងសេវាបញ្ជូន ផ្នែកជំងឺទឹកនោមផ្អែម រួមនឹងផ្នែកដទៃជាច្រើនទៀត។ ចំណែកការផ្តល់សេវានៅមនី្ទរពេទ្យ គឺមានបណ្ណប.ស.ស, បណ្ណមូលនិធិក្រីក្រ និងអ្នកបង់ថ្លៃសេវាក្នុងតម្លៃទាប ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋក្រីក្រ គាត់បានមកទទួលសេវារួច គ្មានលទ្ធភាពបង់ថ្លៃ (អត់មានបណ្ណក្រីក្រ អត់មានបណ្ឌប.ស.ស) យើងនឹងលើកលែងការបង់ថ្លៃជូនគាត់ ដោយពិនិត្យមើលតាមទិដ្ឋភាពជាក់ស្តែង។ និយាយជារួមមនី្ទរពេទ្យ គឺផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់ពេលអ្នកជំងឺមកដល់ ត្រូវតែជួយសង្រ្គោះអាយុជីវិតជាមុនសិន នេះជាគោលការណ៍ដ៏ចាំបាច់បំផុតរបស់មនី្ទរពេទ្យ។

ចំណែកបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ព្រមទាំងពិនិត្យជំងឺទឹកនោមផ្អែម បានបង្ហាញពីការជឿជាក់ក្នុងការផ្តល់សេវារបស់មនី្ទរពេទ្យ ព្រោះពួកគាត់បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ ជាច្រើនឆ្នាំណាស់មកហើយចាប់តាំងពីមនី្ទរពេទ្យបង្កើតឡើងមក ក្រៅពីនោះក្រុមគ្រូពេទ្យក៏បានចុះដល់សហគមន៍ខ្នងផ្ទះរបស់ពួកគាត់ ដោយធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវ៉ាក់សាំងបង្ការជំងឺកុមារ១១មុខ ព្រមទាំងពិនិត្យ និងណែនាំបន្ថែមអំពីវិធានការអនាម័យរស់នៅស្អាត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងនានា។

លោកវេជ្ជបណ្ឌិត ឈៀង សែ ក៏សុំសំណូមពរចំពោះប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺនៅមនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ នៅពេលបុគ្គលិកសុខាភិបាលណាម្នាក់ ផ្តល់សេវាជូនទៅមានការខ្វះចន្លោះ សុំឲ្យមានការផ្តល់ជាយោបល់ ទាំងល្អ និងមិនល្អ ត្រង់ចំនុចណាមិនល្អ គ្រូពេទ្យរបស់យើងធ្វើការកែប្រែ។ ប៉ុន្តែចំពោះការផ្តល់សេវា គឺមន្រី្តសុខាភិបាលរបស់យើងសប្បាយចិត្ត ដោយឋិតក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ជាពិសេសយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនថាតែមនី្ទរពេទ្យយើងនោះទេ។ ដូច្នេះក្រុមការងារគ្រូពេទ្យរីករាយចំពោះកិច្ចការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌ជូនប្រជាជនកម្ពុជា នៅក្នុងគ្រប់ភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត រួមនឹងបុគ្គលិកសុខាភិបាលនៃមនី្ទរពេទ្យបង្អែក សូមថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        15
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm