រដ្ឋមន្ត្រី​ការងារ ជំរុញ​អាស៊ាន​បង្កើន​ការយកចិត្តទុកដាក់​លើ​សុខុមាលភាព​ពលករ​ទេសន្តរប្រវេសន៍​

2022/10/20 02:18:18 am        802

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ដល់​បណ្តា ប្រទេស​អាស៊ាន​ដែលជា​សមាជិក​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព ពលករ​ទេ​សន្តរ ប្រវេសន៍ ដោយ​ឈរលើ​មូលដ្ឋាន​ការអនុវត្ត​សិទ្ធិ​ការងារ និង​កិច្ច​គាំពារ​សង្គម​ជាដើម​សម្រាប់​ពលករ​ទេ​សន្តរ ប្រវេសន៍​។​

​នៅក្នុង​ពិធី​បើក​វេទិកា​អាស៊ាន ស្តីពី​ទេសន្តរប្រវេសន៍​ការងារ​លើក​ទី​១៥ ក្រោម​មូលបទ “​ការបើក​ដំណើរការឡើង វិញ​នៃ​ទេសន្តរប្រវេសន៍​ការងារ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​” នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​នៃ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន លេខាធិការ ដ្ឋា​ន​អាស៊ាន សហព័ន្ធ និយោជក​អាស៊ាន អង្គការ​សហជីព​អាស៊ាន សមាគម​និយោជក សហជីព អង្គការ​សង្គម ស៊ីវិល​នៃ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ក្រុមការងារ​សម្រាប់​ព​លករ​ទេ​សន្តរ​ប្រវេ​សក៍​អាស៊ាន និង​តំណាង​អង្គការ អន្តរជាតិ​សរុប​ប្រមាណ ១០០​នាក់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយសារ​ការធ្វើ​ទេសន្តរប្រវេសន៍ ការងារ​ជា​បាតុភូត​សង្គម​ដែល​មិនអាច​លុបបំបាត់បាន ការការពារ និង​លើកកម្ពស់​សិទ្ធិ​របស់​ព​លករ​ទេ​សន្តរ ប្រវេ​សក៍ គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​។

​ក្នុង​បុព្វ​ហេតុនេះ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​បានដាក់​ចេញ និង​អនុម័ត នូវ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្តរ​ប្រវេ​សក៍ ក្នុង​ឆ្នាំ​២០០៧ និង​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្តរ​ប្រវេ​សក៍​ក្នុង​ឆ្នាំ​២០១៧​។

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើង​បន្តថា កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​លិខិត​បទ ដ្ឋា​ន​គតិយុត្ត​ជាច្រើន ដើម្បី​គាំពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ទាំង​ពលករ​ទេ​សន្តរ​ប្រវេ​សក៍​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​បរទេស ទាំង​ពលករ​ទេ​សន្តរ​ប្រវេ​សក៍ប​រទេស​ដែល​មក​ធ្វើការ​នៅ​កម្ពុជា​។

​ទន្ទឹមនឹងនេះ កម្ពុជា​បានធ្វើ និង​កំពុង​អនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ ជាមួយ​បណ្តា​ប្រទេស​នានា​ទាំង​នៅក្នុង និង​ក្រៅ​តំបន់​អាស៊ាន​ផងដែរ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm