
លោក Kirill Stremousov គឺជាមន្រ្តីជាន់ខ្ពស់មួយរូបដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅតំបន់កាន់កាប់ Kherson របស់អ៊ុយក្រែន បាននិយាយថា កងទ័ពទីក្រុងគីវកំពុងចាប់ផ្តើមច្បាំងដណ្តើមយកទីក្រុងភាគខាងត្បូង Kherson ហើយលោកសូមជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព។ លោក Stremousov បានធ្វើការអំពាវនាវបែបនេះនៅក្នុងវីដេអូ ក្រោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់នោះ ថកថយចម្ងាយ ២០ ទៅ ៣០គ.ម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕