អ៊ីរ៉ង់​សាកល្បង​ម៉ាស៊ីន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​ទំនើប ​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

2021/04/27 09:59:58 am        149

​អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani ​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ៊ីរ៉ង់​បាន​ចាប់ផ្ដើម​ធ្វើ​តេស្ត​មេកានិច​លើ​ម៉ាស៊ីន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ សម្រាប់​ផលិត​នុយក្លេអ៊ែរ​ទំនើប​ថ្មី​បំផុត​របស់​ខ្លួន​។​

​ជំនាន់​ចុងក្រោយ​នៃ​ម៉ាស៊ីន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ថ្មី IR-9 អាច​បម្លែង​សារធាតុ​គីមី​របស់​អ៊ុយ​រ៉ានី​ញ៉ូ​មបាន​លឿន​ ជាង​ម៉ាស៊ីន​ចម្រាញ់​ដែល​កំពុង​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន ដែល​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់​បង្កើន​ការ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម​ ក្នុង​ល្បឿន​លឿន​ជាង​មុន​។​ ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ​ក្នុង​ពិធី​បើក​សម្ពោធ​បើក​ឲ្យ​ប្រាស់​ប្រាស់​នោះ លោក Rouhani បាន​និយាយ​អំពី ​''សមិទ្ធផល​ដ៏​អស្ចារ្យ​'' របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ (AEOI)។​ លោក Rouhani ​បាន​និយាយ​នៅ​ទិវា​នុយក្លេអ៊ែរ​ប្រចាំ​ឆ្នាំ​របស់​អ៊ីរ៉ង់​ថា "​យើង​កំពុង​អនុលោម​តាម​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែរ​ ហើយ​មិន​ស្វែងរក​គោលដៅ​យោធា​ទេ​"។​

​លោក​បាន​បន្ថែម​ថា ដូច្នេះ​ហើយ​កម្មវិធី​នុយក្លេអ៊ែរ​សន្តិភាព​ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​យើង ​ដែល​យើង​នឹង​បន្ត​អនុវត្តន៍​ដោយ​គ្មាន​ជំនួយ​ពី​បរទេស​។​ យោង​តាម​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ ម៉ាស៊ីន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ថ្មី ​នឹង​អាច​បង្កើន​ការផលិតដល់​ទៅ ៦០%។ ទិន្ន​ផល​របស់ IR-9 គឺ​លឿន​ជាង​ម៉ាស៊ីន​ចម្រាញ់​លើកដំបូង​របស់​អ៊ីរ៉ង់ ​ដែល​មាន​ឈ្មោះថា IR-1 ដល់​ទៅ ៥០ដង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm