សម្តេចតេជោ​ ហ៊ុន សែន ប្រកាសគាំទ្រសាលក្រមតុលាការដែលដាក់អតិបរមាដល់បុគ្គលឈ្មោះ សម រង្ស៊ី(ជាប់គុកមួយជីវិត)

2022/10/20 04:47:58 pm        602

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រសាលក្រមតុលាការ ដែលកាត់ទោសឱ្យជនម្នាក់ ឈ្មោះ សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និងកុក សរ កាត់ដីកម្ពុជាចំនួន ៤ខេត្តឱ្យជនជាតិភាគតិចម៉ុងតាញ៉ា(វៀតណាម)។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅក្រុងតាខ្មៅខេត្តកណ្តាល សម្តេចបានប្រកាសប្រឆាំងដាច់ណាត់នឹងនយោបាយអមិត្តជាមួយបុគ្គល សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទណ្ឌិតសម រង្ស៊ី គ្មានផ្លូវដើរនៅកម្ពុជាទៀតទេ ហើយអ្នកដែលងើបប្រឆាំងជាមួយរាជរដ្ឋាភិបាល ឬអាជ្ញាធរសាធារណៈ ដោយគាំទ្របុគ្គលជាទណ្ឌិតរូបនោះ ក៏នឹងមានវិធានការដូចគ្នា«ងើបមួយ វាយមួយ, ងើបពីរ វាយពីរ»។

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា មានតែជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលខូច និងពុតត្បុតជាងគេ»។

សូមបញ្ជាក់ថា តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ តុលានេះ បានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ ៣ជំនាន់ជាប់ពន្ធនាគារ អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិតផងដែរ ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ថា គ្មានផ្លូវចុះហត្ថលេខាដើម្បីស្នើទៅព្រះមហាក្សឲ្យលើកលែទោសដល់ទណ្ឌិតក្រៅច្បាប់នេះម្តងទៀតនោះឡើយ ផ្ទុយទៅវិញសម្តេចមានតែបំផុសចលនាដើម្បីនឹងកំចាត់ចោលនូវមនោគម វិជ្ជាជ្រុលនិយមរបស់ជនក្បតិជាតិបីជំនាន់នេះថែមទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm