ក្រុមបាល់ទាត់​ព្រះស៊ីសុវត្ថិ​លើក​ពាន​ជើងឯក​វិទ្យាល័យរដូវ​កាល​ទី​២ ក្រោយ​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ៣-១

2022/10/20 05:25:22 pm        152

​បាល់ទាត់៖ ក្រុមបាល់ទាត់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​គ្រង​ជើងឯក​ពានរង្វាន់ «​ជើងឯក​វិទ្យាល័យ​» លើក​ទី​២ ឆ្នាំ​២០២២ បន្ទាប់ពី​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។​

​គួរ​ដឹងថា ការប្រកួត​ជើងឯក​វិទ្យាល័យឆ្នាំ​២០២២ បានចាប់ផ្ដើម​ឡើងវិញ ក្រោយ​ខន​ខាន​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។ ការបើក​ទំព័រ​រដូវ​កាល​ថ្មី​នេះគឺមាន​ក្រុម​វិទ្យាល័យ​ចំនួន ១២ ចូលរួម ហើយ​បាន​ចំណាយពេល​ប្រកួត​ចំនួន ១៤​សប្ដាហ៍ បើ​គិត​ចាប់ពី​ថ្ងៃទី​១៣ ខែកក្កដារហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលជា​ជំនួប​កាត់សេចក្ដី​រវាង​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។​ ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ទាំង២ បាន​បើក​ការប្រយុទ្ធ​លើ​សមរភូមិ​វាលស្មៅ​យ៉ាង​ជក់ចិត្ត ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​រាប់ពាន់នាក់។ វគ្គ​ទី​១ ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​បើក​ការ​នាំមុខ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ២​គ្រាប់​មុន មុន​ពួកគេ​បន្ថែម​គ្រាប់​ទី​៣ នៅ​វគ្គ​ទី​២។ រីឯ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីបាន​ព្យាយាម​វាយបករហូត​រកបាន ១​គ្រាប់​ប៉ុណ្ណោះនៅ​ចុង​វគ្គ​ទី​២ ហើយ​បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​តែម្ដង ដោយ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ៣-១ ដូច​កាលពី​ក្រុម​ទាំងពីរជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ដែរ។​

​ជាមួយ​ការ​ដណ្ដើមបាន​ជ័យលាភី​នេះដែរ សម្រាប់​ក្រុម​ជើងឯកគឺ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបានទទួល​ពាន ១ អម​ប្រាក់រង្វាន់​ចំនួន ៦០​លាន​រៀលដែល​ប្រគល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី។ រីឯ​ចំណាត់ថ្នាក់​លេខ​២ ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានទទួល​ប្រាក់រង្វាន់​ចំនួន ៤០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុម​វិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបាន​ប្រាក់រង្វាន់ ២០​លាន​រៀល។ ចំណែក​ពានរង្វាន់ Fair-Play គឺ​បាន​ទៅ​ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ទទួលបាន​ថវិកា​លើកទឹកចិត្ត ៤​លា​រៀល។ ក្រៅពីនេះក៏មាន​ពានរង្វាន់​ឯកត្តជន​មួយចំនួនទៀត​ផងដែរ។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ជើងឯក​វិទ្យាល័យបាន​បង្កើត​ដំបូងកាលពី​ឆ្នាំ​២០១៩ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត ដែល​អនុញ្ញាត និង​គាំទ្រ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​បាល់​ជាត់​ជាតិ ក៏ដូចជា​បណ្ដុះ​ស្មារតី​ដល់​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ។ ម្យ៉ាង​ក៏​ដើម្បី​ជួយ​បណ្ដុះ​យុវជន​ឲ្យ​សម្រេច​គោលដៅ និង​សុ​បិ​ន្ដ​ក្លាយជា​កីឡាករ​អាជីព សម្រិតសម្រាំង​ធនធាន​កីឡាករ​ថ្នាល​ល្អៗ សម្រាប់​បន្ដវេន ព្រមទាំង​បង្កើត​នូវ​ភាពសប្បាយ​រីករាយ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​សិស្សានុសិស្ស​តាម​គ្រឹះស្ថានសិក្សា​នានា​ផងដែរ៕

​អត្ថបទលី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm