លោក Putin ប្រកាស​ច្បាប់អាជ្ញាសឹក​ក្នុង​តំបន់​៤​ដែល​រុស្ស៊ី​គ្រប់គ្រង ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​បង្កើន​ការវាយលុក

2022/10/20 05:36:21 pm        447

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ក្នុង​តំបន់​ចំនួន ​៤​ របស់​អ៊ុយ​ក្រែ​ន ដែល​វិមាន​ក្រឹម​ឡាំង​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ​ជា​ការ​រំលោភច្បាប់​អន្តរជាតិ ដោយមាន​បញ្ជា​ដាច់ដោយឡែក​ពី​គ្នារឹត​បន្តឹង​លើ​សកម្មភាព​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ចំនួន ​៨ ​របស់​រុស្ស៊ី​នៅ​ជាប់​អ៊ុយ​ក្រែ​ន​។ ​

​តំបន់​ទាំងនោះ​មាន Kherson Zaporizhzhia Donetsk និង Luhansk​។ រុស្ស៊ី​ពុំបាន​គ្រប់គ្រង​លើ​តំបន់​ទាំង ​៤ ​នោះ​ទាំង​ស្រុង​ទេ ហើយ​បាន​ដកទ័ព​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ក្នុង​តំបន់ Kherson បន្ទាប់​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើមយក​ដែនដី​នោះ​ត្រឡប់​ទៅវិញ​។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​បាន​ថ្កោលទោស​ក្រឹត្យ​នោះ​ថា ​ជា​រដ្ឋ​ភេរវកម្ម​ថ្មី ដែល​មាន​បំណង​ដាក់​សម្ពាធ​លើ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​។ ​ក្រឹត្យ​របស់​លោក​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ក៏ដោយ​លោក Putin បាន​និយាយ​ថា លោក​នឹង​ដាក់​ចេញ​គោលនយោបាយ​នេះ អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​រុស្ស៊ី​ដែល​បាន​គ្រោង​ទុក​។

ច្បាប់អាជ្ញាសឹក​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​តំបន់​ទាំងនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍លោក Putin បាន​និយាយ​ថា ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​រម្លឹក​អ្នក​ទាំង​អស់គ្នា​ថា ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Donetsk, សាធារណរដ្ឋ​ប្រជាមានិត Luhansk ព្រមទាំង​នៅ​តំបន់ Kherson និង ​Zaporizhzhia ច្បាប់អាជ្ញាសឹក​នេះ​បាន​ចូល​ជា​ធរមាន​រួចហើយ ​មុន​ពេល​ចូលរួម​ជាមួយ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm