មេដឹកនាំ​អ៊ុយ​ក្រែ​នជំរុញ​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ថាមពល​ ក្រោយ​ការវាយប្រហារ​តាម​អាកាស​ថ្មី​របស់​រុស្ស៊ី​លើ​ទីក្រុង​ និង​រោងចក្រ​ថាមពល​

2022/10/20 05:54:21 pm        300

​អ៊ុយក្រែន៖ រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​អត្តឃាត​លើ​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​នអំឡុង​សប្ដាហ៍​ទី​៣៤ នៃ​សង្គ្រាម ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ និង​បណ្ដាល​ឲ្យ​ទីក្រុង​មួយ​ចំនួន​គ្មាន​អគ្គិសនី​ប្រើប្រាស់​។

​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ៣០%​ នៃ​ស្ថានីយ​ថាម​ពល​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចាប់តាំងពី​ថ្ងៃទី​១០ ​ខែ​តុលា​មក បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ប្រទេស​។ លោក​បាន​ជំរុញ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ឲ្យ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​តិចតួច​នៅ​ពេល​ល្ងាច​។ ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​បាន​សន្យា​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​ល​បន្ថែម​ទៀត​ទៅ​ឲ្យ​ទីក្រុង Kyiv ខណៈ​រុស្ស៊ី​បើក​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​។

​អភិបាលក្រុង Kyiv និយាយថា មនុស្ស ​៤​នាក់​បាន​ស្លាប់​នៅ​ពេល​យាន​ដ្រូ​ន​មួយ​គ្រឿង​ ធ្លាក់​ចំ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ។ លោក Vitali Klitschko បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចំនួន ​២៨​គ្រឿង ហើយ​ការ​ផ្ទុះ​ចំនួន ​៥​លើក​ត្រូវ​បាន​លាន់​លឺ​ក្នុង​រដ្ឋធានី​នេះ​។​ ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​ថា ​យាន​ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​ផលិត​ដោយ​អ៊ីរ៉ង់ ហើយ​ពួកគេ​បាន​ជំរុញ​ទីក្រុង​តេ​អេ​រ៉ង់​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​។ ​អ៊ីរ៉ង់​បាន​ច្រានចោល​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា ​ខ្លួន​បាន​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ទាំងនោះ ហើយ​រុស្ស៊ី​ពុំបាន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ​។ ​ទីក្រុង ​Moscow បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ​ការវាយប្រហារ​របស់​ខ្លួន​បាន​ដាក់​គោល​ដៅ​លើ​ជន​ស៊ីវិល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        10
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm