កិច្ចប្រជុំពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការបន្តរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាម

2022/10/20 08:02:47 pm        42

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ច ប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការបន្តរុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាម នៅកម្ពុជាសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងគណៈ កម្មការស្រាវជ្រាវ រុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តព្រះវិហារ ។

កិច្ចប្រជុំពិភាក្សានេះ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ុង គឹមហ៊ាន ប្រធានគណៈកម្មការនិងជាអភិបាលរងខេត្ត ជាមួយគណៈ កម្មការស្រាវជ្រាវរុករក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយ ដឹកនាំ ដោយលោកស្រី ង្វៀន ធីថាញ់លិច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ និងជា ប្រធានគណៈកម្មការ ។

ពិធីនេះ ប្រារព្ធធ្វើឡើងនៅអាគារ សាលាខេត្តព្រះវិហារជាន់ទីបី ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក មកពីមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន និង សមាជិកគណៈកម្មការ ខេត្តយ៉ាឡាយជាច្រើនរូបផងដែរ ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ប្រធានគណៈកម្មការនៃខេត្តទាំងពីរ ព្រះវិហារ និង យ៉ាឡាយ បានសំណេះសំណាលសួសុខទុក្ខ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នា ទៅវិញទៅមក និងបានលើកឡើងអំពីគោលបំណងរួមគ្នាស្តីពីការអនុវត្តខ្លឹមសារកិច្ចប្រជុំពិភាក្សា ដែល​ភាគីទាំងពីរឯកភាព ស្តីពីកិច្ចសហការគ្នាធ្វើការ រុករក គាស់លើកអដ្ឋិធាតុកង ទ័ពស្ម័គ្រ ចិត្តវៀតណាម ដែលបានពលីកម្មក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សម្រាប់រដូវប្រាំង ឆ្នាំ២០២២ - ២០២៣ ​និងបន្តអនុវត្តតាមខ្លឹមសារកិច្ចព្រមព្រៀង​ និងកំណត់ហេតុរវាងគណៈកម្មការជំនាញ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា - វៀតណាម ព្រមទាំងរក្សា និងពង្រឹងការទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រជាជននៃប្រទេសទាំងពីរ ​និង ធានាសុវត្ថិភាព ​ចំពោះកងកម្លាំង​ គោរពវិធានការ ​បង្ការនិងទប់ស្កាត់ ​ការឆ្លងរីករាលដាល ជម្ងឺ កូវីដ-១៩ និងមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមការងារជំនាញ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម យ៉ុង គឹមហ៊ាន ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍រីក ចម្រើន​របស់ខេត្តព្រះវិហារ និងបានជម្រាបជូនអំពីការត្រៀម ​រៀបចំបោះឆ្នោតជ្រើសរើស ​តំណាងរាស្ដ្រ នីតិកាលទី៧ ​របស់ខេត្តព្រះវិហារ ​ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ​នាឆ្នាំ២០២៣ ខាងមុខនេះផងដែរ ៕

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        2
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm