ប្រធាន គ.ជ.ប៖ ការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតទូទាំងប្រទេសចាប់ផ្ដើមនៅថ្ងៃនេះ

2022/10/20 08:47:27 pm        1.2 K

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា គ្រប់ឃុំសង្កាត់ទូទាំងប្រទេស ចាប់ផ្ដើមបើកដំណើរការ ​ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២២នេះ។ រយៈពេលកំណត់នៃ ការងារនេះ គឺមានរយៈពេលចំនួន ៥០ថ្ងៃ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគជប នៅថ្ងៃទី២០ ខែតុលានេះ ក្នុងអំឡុង​អញ្ជើញចុះពិនិត្យមើលការិ​យាល័យ​ចុះឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងខ្មៅ ​ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចុះឈ្មោះនិងប្តូរព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យនោះ លើកឡើងបញ្ជាក់ថា គ្រប់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា ​ចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោត​ជ្រើសរើស​​តំណាងរាស្រ្តនៅថ្ងៃនេះ។

ដំណើរការការងារនេះ គឺប្រព្រឹត្តិទៅក្នុងរយៈពេល ៥០ថ្ងៃ ​ដើម្បីឱ្យប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ អាចទៅចុះឈ្មោះបោះឆ្នោត ​និងអ្នកដែលមានឈ្មោះបោះឆ្នោតរួចហើយ​ អាចទៅពិនិត្យជាថ្មី ក្នុងករណីមានការខុសឆ្គង។ ​ចំពោះអ្នកពិនិត្យឈ្មោះបោះឆ្នោតក៏អាចពិនិត្យឈ្មោះដោយខ្លួនឯង តាមរយៈវេបសាយ VOTER LIST បានដែរ។

ករណីចុះឈ្មោះបោះឆ្នោតថ្មី និងផ្លាស់ទីតាំងបោះឆ្នោត គឺទាមទារនូវឯកសារចាំបាច់មួយចំនួន​ផងដែរ។ ​នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគជប។ ​ឯកឧត្តម បញ្ជាក់ដែរថា តាមការប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី ​គឺស្ថិតក្នុងរង្វង់ ៤០ម៉ឺននាក់នៅទូទាំងប្រទេស។

ឯកឧត្តម ប្រធានគជប បញ្ជាក់ដែរថា ​គ្រប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ​ឡើងទៅ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ ​គឺមានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំគណបក្សដែលខ្លួនគាំទ្រ។

ឯកឧត្តម ក៏បានសំណូមពរគ្រប់ពលរដ្ឋទាំងអស់ មកបំពេញសិទ្ធិរបស់ខ្លួន ក្នុងការចូលរួមបោះឆ្នោត នាពេលខាង​មុខផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm