សហគមន៍ដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងខេត្តកំពង់ធំ ចុះកុងត្រាផ្គត់ផ្គង់បន្លែដើម្បីបំពេញតម្រូវការទីផ្សារ

2022/10/20 09:19:32 pm        180

កំពង់ធំ៖ សហគមន៍ផលិតបន្លែ នៅឃុំត្រពាំងឬស្សី និងឃុំកំពង់ស្វាយ ចុះកិច្ចសន្យាផ្គត់ផ្គង់​បន្លែធម្មជាតិ ចំនួន៤០មុខ ​និងសាច់សត្វស្រស់ (មាន់) ជាមួយក្រុមហ៊ុនផ្សារឯកជន ក្រោមការ​សម្របសម្រួលដោយ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ​ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនការដាំដុះឡើងវិញក្នុងរដូវទឹកសម្រក។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ​សម្របសម្រួលកិច្ចចុះកុងត្រា រវាងកសិករក្នុគម្រោង​ជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ជាមួយក្រុមហ៊ុន ផ្សារស្នាដៃម៉ែ។

ក្នុងឱកាសនោះដែរ លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណ្ជកម្មខេត្តកំពង់ធំ លើកឡើងថា ភាពចាំបាច់របស់ប្រជាកសិករគ្រប់រូបដែលផលិតបន្លែក្តី ឬសាច់សត្វក្តី គឺផ្តោសំខាន់លើការរក្សា បានស្ថេរភាពតម្លៃសមរម្យ​ ផ្តល់ប្រាក់ចំណេញក្នុងការផ្គត់ផ្គង់ជីវភាព។ នេះគឺជាភាពចាំបាច់​មួយតម្រូវមាន ការចុះកុងត្រាទិញលក់រវាងក្រុមអ្នកផលិត​ និងអាជីវករ។

ក្នុងនោះគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូចហៅកាត់ថា “អេម” (AIMS) ស្ថិតក្រោមការ​សម្របសម្រួល​របស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ​ដែលជាសេនាធិការឲ្យក្រសួងពាណិជ្ជកម្ម កំពុង​ដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារបន្ថែមជូនកសិករ ដើម្បីទទួលបាននូវទីផ្សារមួយ​ច្បាស់លាស់ ​លើគ្រប់រដូវកាលនៃការដាំដុះ។

លោក បន្ថែមថា ការអនុវត្តន៍នូវ កិច្ចសន្យាទិញលក់របស់អាជីវករ ​និងក្រុមកសិករផលិត នៅពេលនេះ​មានចំនួនបីក្រុមធំ​ ដែលមានកសិករ ​ផលិតសរុបចំនួន៨០គ្រួសារ ក្នុងនោះ​ក្រុមអ្នកផលិតសាច់សត្វ (មាន់) ចំនួន២៥គ្រួសារ​ និងក្រុមអ្នកផលិត​ បន្លែ ស្លឹក​ មើម​ ផ្លែ និង​គ្រឿងទេស​ សរុបចំនួន៥៥គ្រួសារ ​ដែលសម្រេចផ្គត់ផ្គង់សរុបចំនួន ​៤០មុខ។ ហើយ នឹង​ចាប់ផ្តើមផ្គត់ផ្គង់​ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ​ស្របពេលដែលទឹកជំនន់កំពុងស្រកចុះ អំណោយផលដល់ការដាំដុះបន្លែឡើងវិញ។

លោកបន្ថែមថា តាមរយៈការបង្កើនការដាំដុះ ​ស្វែងរកទីផ្សារជូនអ្នកផលិត គឺជាផែនការ​នៃការកាត់បន្ថយចំណាកស្រុក ​និងបំពេញតម្រូវការទីផ្សារក្នុងស្រុក​ កាត់បន្ថយការនាំចូលបន្លែ សាច់សត្វ ​គ្មានប្រភពច្បាស់លាស់​ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គ្រប់រូបផងដែរ។ ដូចន្នេះ ក្រុមកសិករទាំងអស់ នៅក្នុងក្រុមនីមួយៗ​ ត្រូវធ្វើការពិភាពក្សាគ្នា កំណត់ប្រភេទ​បន្លែផ្សេងៗគ្នា ក្នុងការដាំដុះ ប្រចាំរដូវ ​ដើម្បីឲ្យការផ្គត់ផ្គង់ ​លើកិច្ចទទួលបានភាពជោគជ័យ ក្នុងគោលដៅ​បង្កើនជីវភាព ​និងពង្រីកទីផ្សារ របស់ខ្លួនផងដែរ។

លោកស្រី សៀង ខៃ ប្រធានក្រុមប្រមូលបន្លែនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ​ស្រុកកំពង់ស្វាយ លើកឡើងថា ក្រុមផលិតរបស់លោកស្រី ​មានកសិកសរុបចំនួន៣៥​ គ្រួសារ ​ដែលបច្ចុប្បន្ន បាន និង​កំពុងដាំដុះបន្លែមួយចំនួនរួចរាល់ហើយ ​ទាំងបន្លែស្លឹក មើម ផ្លែ និងគ្រឿងទេសផងដែរ។ នៅសល់ប្រភេទបន្លែខ្លះ ​ដែលមិនទាន់មានការដាំដុះ ក្រុមកសិករ នឹងបន្តជម្រុញការដាំដុះ ទៅ​ការផ្តល់បច្ចេកទេស​ ដោយភាគីខាងផ្សារ រួមជាមួយការចុះផ្តល់ប្រឹក្សា ដោយភ្នាក់ងារ​គម្រោង​ផងដែរ៕ អត្ថបទ៖ លី សាង​ស៊ីន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        49
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm